កណ្តាល ៖ យុវជនម្នាក់ បានលោតទឹកធ្វើអត្តឃាតខ្លួន ពីលើទូកដរ នៅចំណុចកំពង់ចំលងព្រែកតូច ស្ថិតក្នុង ភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល កាលពីវេលាម៉ោងជាង១០យប់ ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៨ ។
ករណីនេះ គេនៅមិនទាន់ដឹងថា បុរសរូបនេះ ធ្វើអត្តឃាតខ្លួនដោយសារមានវិបត្តិអ្វីនៅឡើយ ។ សពជនរងគ្រោះ
ត្រូវបានគេប្រទះឃើញអណ្តែតលើទឹកទន្លេបាសាក់កាលពីវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ចំណុចភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។
លោកវរសេនីយ៍ឯក សេង សុជាតិ អធិការ នៃអធិការដ្ឋាននគរបាលស្រុកស្អាងបានឱ្យដឹងថា ជនដែលធ្វើអត្តឃាតខ្លួននោះ
គឺមានឈ្មោះ ទាងហោ ស៊ុយ ភេទប្រុស អាយុ១៩ឆ្នាំជនជាតិខ្មែរ នៅភូមិព្រែកឃុំ ត្រើយស្លា ស្រុក ស្អាង ខេត្តកណ្តាល មុខរបរកសិក ។
លោកបន្តថា នៅវេលាម៉ោងជាង១០យប់ ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៨ សាក្សីបានឃើញ ជនរងគ្រោះជិះម៉ូតូមកឆ្លងទូកដរ (កំពង់ចំលងព្រែកតូច) ក្នុងស្ថានភាពស្រវឹងទ្រេតទ្រោត លុះពេលឆ្លងបានចំងាយប្រហែល ជាង ៣០ម៉ែត្រ ពីច្រាំង ស្រាប់តែបុរសរូបនោះលោតទឹកបាត់ខ្លួនតែម្ដង ។ រហូតដល់វេលាម៉ោងជាងព្រឹក ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៨ ទើបមានគេប្រទះឃើញសាកសពជនរងគ្រោះ អណ្តែកទឹកក្នុងទន្លេបាសាក់ ស្ថិតនៅភូមិពោធិលើ ឃុំត្រើយស្លា ស្រុកស្អាង ។
លោកអធិការបានបញ្ជាក់ថា បន្ទាប់ពីទទួលប័ត៌មានភ្លាមៗ លោកបានបញ្ជាឱ្យកម្លាំងប៉ុស្តិ៍ត្រើយស្លា និងស្វាយប្រទាល
សហការជាមួយផ្នែកជំនាញ បានពិនិត្យសាកសពឃើញថា ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ឡើយ ។ តាមការសន្និដ្ឋាន ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹក ។ ក្រោយពីពិនិត្យរួចសពបានប្រគល់ឲ្យគ្រួសា រយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ដាំ ជា








