
យ៉ាងហោចណាស់មនុស្ស ៣៤នាក់បានស្លាប់បន្ទាប់ពីបានប្រើប្រាស់គ្រឿងស្រវឹងដែលមានជាតិពុលនៅក្នុងរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា។ អ្នកដែលពុលស្រាប្រហែល ៨០នាក់កំពុងត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យដោយសារជំងឺដូចជារាគខ្លាំងពេក ហើយបេីតាមគ្រូពេទ្យបានបញ្ជាក់ថាចំនួនអ្នកស្លាប់អាចកើនឡើងបន្ថែមទៀត។
អាជ្ញាធរក៏បានផ្អាកមន្ត្រីប៉ូលិសជាន់ខ្ពស់មួយរូប និងសមាជិកដប់នាក់នៃក្រុមអនុវត្តច្បាប់ហាមឃាត់របស់រដ្ឋ ដែលការរត់ពន្ធគ្រឿងស្រវឹងខុសច្បាប់នៅក្នុងរដ្ឋនៅក្រៅប្រទេស សម្រាប់ការធ្វេសប្រហែស។
មនុស្សរាប់សិបនាក់បានស្លាប់នៅក្នុងប្រទេសឥណ្ឌាក្នុងមួយឆ្នាំៗ បន្ទាប់ពីផឹកស្រាសពីហាងចំរុះដែលនាំចូលខុសច្បាប់។ នាយករដ្ឋមន្រី្តរដ្ឋ Tamil Nadu លោក MK Stalin បានប្រកាសផ្តល់សំណងចំនួន ១លានរូពី ស្មើ នឹង ១២០០០$ ដល់គ្រួសារនៃអ្នកស្លាប់ និង ៥០០០០ រូពីសម្រាប់អ្នកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ លោកទាមទារឲ្យរដ្ឋមន្ត្រីទទួលបន្ទុកត្រួតពិនិត្យការលក់គ្រឿងស្រវឹង គួរលាលែងពីតំណែងជាបន្ទាន់។
ប្រែសម្រួលដោយ ម៉ុក ម៉ានិច
