នាយកផ្នែកសុខភាពទូទៅលោកវេជ្ជបណ្ឌិត Dr Ashley Bloomfield បានឲ្យដឹងថាមានករណីរកឃើញវិជ្ជមានកូវីដ-១៩ ពីរករណីទៀតនៅថ្ងៃនេះ។
បើតាមមន្ទីរពេទ្យ Waikato បានបញ្ជាក់ឲ្យដឹងថាករណីទាំងពីរនេះ គឺជាប់ទាក់ទងយ៉ាងជិតស្និទ្ធជាមួយនឹង ២ករណីដែលបានឆ្លងពីទីក្រុង Auckland។
អ្នកដែលបានចម្លង covid 19 នេះបានទៅលេងផ្ទះនៅ Morrinsville និងបានធ្វើដំណើរទៅ Auckland។
បើតាមការបញ្ជាក់ពី Dr Bloomfield នៅ ក្នុងសន្និសីទកាសែតថ្ងៃនេះ។
លោកបានបញ្ជាក់ថា អ្នកទាំងពីរនាក់បានធ្វើដំណើរកម្សាន្ត គឺនៅពេលដែលគាត់មានមិនមានបញ្ហាអាការណាមួយ មុនពេលគាត់ដឹងថាខ្លួនឆ្លងវីរុសមួយនេះ។
សមាជិកក្រុមគ្រួសារដទៃទៀត នៃអ្នកទាំងពីរបានតេស្តវិជ្ជមាន គឺកំពុងដាក់ខ្លួនឯងអោយនៅដាច់ ដោយឡែកនៅក្នុងផ្ទះ។
ក្រុមគ្រូពេទ្យជំនាញកំពុងតែទាក់ ទងអ្នកដែលប៉ះពាល់ផ្ទាល់ជាច្រើនផ្សេងទៀតផងដែរ។
លោក Dr Bloomfield បញ្ជាក់ថា គិតមកដល់ ពេលនេះ គឺមិនមានសញ្ញាណាមួយនៃការឆ្លងករណីថ្មីក្រៅពី ពីរករណីទើបនឹងរកឃើញនេះទេ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Chris Hipkins នៅក្នុងដំណាក់កាលនេះគឺមិនចាំបាច់ដំឡើងកម្រិតតំបន់ Waikato ទៅកម្រិតប្រកាសអាសន្ននោះទេ៕






