ការបំពុលបរិយាកាសនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា និងផ្នែកផ្សេងទៀតនៃសហរដ្ឋអាមេរិកភាគខាងលិចកាន់តែអាក្រក់ទៅៗ នៅពេលដែលកម្រិតជាតិមានភាពប្រសើរឡើង។
ជាពិសេសទីក្រុង Los Angeles គឺស្ថិតនៅក្រោមការយកចិត្តទុកដាក់សម្រាប់ចំណាត់ថ្នាក់ ជាទីក្រុងមានការបំពុលអាកាសអាក្រក់បំផុតនៅក្នុងប្រទេសសម្រាប់ការបំពុលអូហ្សូន នៅក្នុងរបាយការណ៍ថ្មីៗនេះដោយសមាគមសួតអាមេរិក។
ដូច្នេះវាជាការព្រួយបារម្ភជាខ្លាំង ជាពិសេសដែលមន្ត្រីរដ្ឋ និងអ្នកឧបត្ថម្ភសាជីវកម្មប្រារព្ធទិវាសម្អាតខ្យល់នៅរដ្ឋកាលីហ្វ័រញ៉ាជារៀងរាល់ឆ្នាំនៅដើមខែតុលានេះ៕
ប្រែសម្រួលដោយ រម៉ាម វ៉ុង