
រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ បានណែនាំ ដល់ប្រជានេសាទ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងអ្នកប្រកបអាជីវកម្មដឹកជញ្ជូនភ្ញៀវទៅតាមបណ្ដាកោះ ឲ្យផ្អាកជាបណ្ដោះអាសន្ន ការនេសាទ និង ការដឹកជញ្ជូនភ្ញៀវទៅតាមបណ្ដាកោះ ខណៈនៅលើសមុទ្រ នឹងមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្លាំង។