រដ្ឋបាលស្រុកស្ទឹងហាវ បានសម្រេចផ្អាកសកម្មភាពការចាក់ដីចូលសមុទ្រស្ថិត នៅមុខក្រុមហ៊ុនតេលា ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយគ្មានលិខិតការអនុនញ្ញាត គ្មានអ្នកចេញមុខមកទទួលខុសត្រូវ ព្រមទាំងបានគេចពីអាជ្ញាធរមានសមត្ថកិច្ច។ បើតាមក្រុមការងារបានសាក សួរប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន នៅទីនោះបញ្ជាក់ថាសកម្មភាពលួចចាក់ដីនេះ បានធ្វើឡើងនៅពេលយប់។
រដ្ឋបាលស្រុកស្ទឹងហាវ បានបញ្ជាក់ថា ដីចំណីឆ្នេរសមុទ្រត្រូវបានចាត់ថ្នាក់ជាដីសាធារណៈរបស់រដ្ឋ និងត្រូវហាមឃាត់រាល់ការកាន់កាប់ ឬសាងសង់សំណង់នានា ហើយបានកំណត់ទុកជាតំបន់សម្រាប់ប្រើប្រាស់ជាប្រយោជន៍ សាធារ ណៈ។
ការអនុញ្ញាតក្នុងការប្រើប្រាស់ ដីចំណីឆ្នេរសមុទ្រត្រូវបានអនុវត្តតាមប្លង់គោលប្រើប្រាស់ ដី និង ផែនការប្រើប្រា ស់ដីរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ដែលមានសេចក្តីណែនាំលម្អិតសម្រាប់អនុវត្ត និងបទប្បញ្ញាត្តិជាធរមាន ដើម្បីធានាសុវត្ថិភាពសាធារណៈសង្គម និងបរិស្ថាន។ រដ្ឋបាលស្រុកតម្រូវឲ្យ លោក-លោកស្រីដែលជាអ្នកចាក់ដីចូលសមុទ្រ នៅទីតាំងទល់មុខក្រុមហ៊ុនតេលាធ្វើការកាយចេញវិញជាបន្ទាន់ និង ចេញមុខមកដោះស្រាយជាមួយរដ្ឋបាលស្រុក ពុំនោះទេរដ្ឋបាលស្រុកនឹងចាត់វិធាន ការកាយដីនេះចេញ និង បន្ត ស្វែងរកអ្នកដែលបានចាក់ដីចូលដីឆ្នេរសមុទ្រ ដើម្បីមានវិធានការតាមផ្លូវច្បាប់៕






