ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការី បានចាប់ផ្តើមចេញបេសកកម្មចាំបាច់បន្ទាន់មួយដោយចាប់ផ្តើមពីព្រឹកថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែតុលា ចាប់ផ្តើមដំបូងពីខេត្ត សៀមរាបនៅថ្ងៃ ទី២៧ ខេត្តបន្ទាយមានជ័យនៅថ្ងៃទី២៨ ខេត្តបាត់ដំបងនៅថ្ងៃទី២៩ និងចុងក្រោយគឺខេត្តពោធិសាត់នៅថ្ងៃទី៣០ ក្នុងគោលបំណងចុះមកវាយតម្លៃលើផលប៉ះពាល់ និងខូចខាតជារួមនៃដំណាំស្រូវ ដំណាំរួមផ្សំ ដោយ សារជំនន់ទឹកភ្លៀង និងនាំយកពូជស្រូវ ពូជដំណាំ និងពូជត្រី និងកង្កែបទៅចែកជូនប្រជាកសិករតាមខេត្តគោលដៅទាំង៤។
សូមជម្រាបថា កាលពីម្សិលមិញនេះ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា បានរំឭកឲ្យរដ្ឋមន្ត្រីក្រសួង៤ ចុះធ្វើការវាយតម្លៃពីផលប៉ះពាល់ទឹកជំនន់ និងធ្វើការស្ដារគ្រោះទឹកជំនន់ជាបន្ទាន់ ក្នុងល្បឿនលឿន ដើម្បីស្ដារជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋ៕