
“ការអភិវឌ្ឍន៍វិស័យកសិកម្ម គឺទាមទារចាំបាប់ត្រូវពង្រឹង គុណភាពអប់រំ ស្រាវជ្រាវ និងផ្សព្វផ្សាយអំពីបច្ចេកវិទ្យាកសិកម្មនៅថ្នាក់ឧត្តមសិក្សា។
នេះជាប្រសាសន៍ណែនាំរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រ មាញ់ និងនេសាទ ក្នុងពិធីប្រកាសចូលកាន់តំណែងនាយកវិទ្យា ស្ថានជាតិកសិកម្មកំពង់ចាម ព្រឹកថ្ងៃព្រហស្បតិ៍ទី១៨ ខែកុម្ភៈ។
ឯកឧត្តមរដ្ឋមន្ត្រីវេង សាខុន បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង បំពេញភារកិច្ចប្រកបដោយស្មារតីយកចិត្តទុកដាក់ និងទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់របស់វិទ្យាស្ថាន ដោយទទួលបាននូវសមិទ្ធផល ស្នាដៃជាច្រើនគួរជាទីមោទនៈ។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ដោយសារវិបត្តិជំងឺឆ្លងកូវីដ -១៩ រាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន បានបង្វែរទិសដៅ ផ្តោតភ្ជង់មកលើវិស័យកសិកម្មជាពិសេ ស ដោយបានជំរុញ គាំទ្រលើកទឹកចិត្ត និងជួយឧបត្តម្ភប្រជាពលរដ្ឋ ជាពិសេសក្រសួងឲ្យខិតខំពង្រឹងភាពម្ចាស់ការក្នុងការផលិត ដើម្បីធានាសន្តិសុខស្បៀង ផ្គត់ផ្គង់តម្រូវការទីផ្សារ បង្កើតឱកាសការងារ តាមរយ:ការបង្កើនផលិតភាពផលិតកម្មកសិកម្ម ឲ្យកាន់តែមានប្រសិទ្ធភាព ធានាបាននូវគុណភាព សុវត្ថិភាពកសិផល ដើម្បីធ្វើការនាំ ចេញ ប្រកួត ប្រជែងស្នើមុខមាត់ ធន់នឹងការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន និរន្តរភាព វិបុល ភាព និងសុខុមារភាពរបស់ប្រជាពលរដ្ន។
ជាចក្ខុវិស័យ និងទិសដៅគោលនយោបាយវែងឆ្ងាយគឺ “ប្រែ ក្លាយកសិកម្មកម្ពុជា ទៅជាកសិកម្មទំនើប មានលក្ខណៈប្រកូតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាពដើម្បីបង្កើនប្រាក់ចំណូលគ្រួសារកសិករ។ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍គន្លឹះ គឺដើម្បីពង្រឹង គុណភាពអប់រំ ត្រូវខិតខំធ្វើកំណែទម្រង់ប្រព័ន្ធសិក្សា កែលម្អ និងអភិវឌ្ឍកម្មវិធីសិក្សា វិធីសាស្រ្តបង្រៀន និងមធ្យោបាយសម្ភារបង្រៀន ឯកសារបង្រៀន ការងារពិសោធន៍ ស្រាវជ្រាវក្នុង និងក្រៅមន្ទីរពិសោធន៍ ផ្សព្វផ្សាយ ឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ ក៏ដូចជាគោលនយោយបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម២០១៩-២០២៣ និងគោលនយោបាយសំខាន់ៗផ្សេងៗទៀត។ ស្វះស្វែង កៀរគរ រកប្រភពជំនួយឧបត្ថម្ភទាំងធនធានមនុស្ស សម្ភារ និងថវិកា ពីគ្រប់មជ្ឈដ្ឋាន ដើម្បីពង្រឹងគុណភាពអប់រំ ស្រាវជ្រាវ និងពង្រឹងសមត្ថភាពមន្ទីរពិសោធន៍។
ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា ថាមន្ត្រីរាជការក្រោមឱវាទទាំងអស់ នឹងខិតខំបំពេញភារកិច្ចរបស់ខ្លួនទៅតាមការបេ្តជ្ញាចិត្តរបស់ឯកឧត្តម នាយកវិទ្យាស្ថាន ក្នុងស្មារតីសាមគ្គីភាព ភាតរភាព យោគយល់គ្នា និងរួមសហការឲ្យបានល្អប្រសើរជាមួយរដ្ឋបាលខេត្ត មន្ទីរជំនាញពាក់ព័ន្ធ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ ហើយសង្ឃឹមថាគ្រប់ដៃគូពាក់ព័ន្ធទាំងអស់នឹងបន្តជួយឧបត្ថម្ភគាំទ្រ និងផ្តល់នូវកិច្ចសហការល្អតទៅទៀត ដើម្បីបុព្វហេតុនៃការអភិវឌ្ឍធនធានមនុស្សសម្រាប់វិស័យកសិកម្ម៕

