ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនា យករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានស្នើឲ្យលោកបណ្ឌិត LEE JOONG KEUN ប្រធានក្រុមហ៊ុន ប៊ូយ៉ុងគ្រុប នៃសាធារណរដ្ឋកូរ៉ ពិនិត្យលទ្ធ ភាពលើការវិនិយោគ និងផ្តល់ការគាំទ្រដល់ការអភិវឌ្ឍវិស័យ FinTech និងឌីជីថលនៅកម្ពុជា។
ការស្នើនេះធ្វើឡើងនាជំនួបពិភាក្សាការងារ នៅព្រឹកថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ក្នុងបរិការនៃការប្រយុទ្ធប្រឆាំងជាមួយការរីករាតត្បាត ជំងឺកូវីដ-១៩ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ពីការរីកចម្រើន និងសារៈសំខាន់នៃវិស័យ digital ក៏ដូចជា FinTech នៅប្រទេសកម្ពុជា និងស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពលើការវិនិយោគបន្ថែម និងផ្តល់ការគាំទ្រដល់ការអភិវឌ្ឍ វិស័យ FinTech នៅប្រទេសកម្ពុជា ជាដើមផងដែរ។
ឯកឧត្តមបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងបាន វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ប៊ូយ៉ុង ខ្មែរ (ក្រុមហ៊ុនប៊ូយ៉ុង ខ្មែរ II ខូអិលធីឌី) ដែលបានចូលរួមយ៉ាង សកម្ម ក្នុងការអភិវឌ្ឍវិស័យសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយះការចូលរួមអភិវឌ្ឍវិស័យហិរញ្ញវត្ថុ អចលនទ្រព្យ ក៏ដូចជាចូលរួមសកម្មភាព មនុស្សតមិជាច្រើនផ្សេង ទៀតនៅកម្ពុជា។
លោកបណ្ឌិត LEE JOONG KEUN ប្រធាន ប៊ូ យ៉ុង គ្រុប នៃសាធារណរដ្ឋកូរ៉េ បានទទួលស្គាល់តួនាទីស្នូលយ៉ាងចម្បងរបស់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិសេស ផ្នែកពន្ធដារ ដែលកម្ពុជា ក៏ដូចជាកូរ៉េសាធារណះរដ្ឋដែរ ដែលដើរតួជាសរសរស្ដម្ភមួយ គាំទ្រដល់សេដ្ឋកិច្ចជាតិ។
ក្នុងន័យនេះ, លោកបានបន្ថែមថា ប៊ូ យ៉ុង គ្រុប នៃសាធារណរដ្ឋកូរ៉េ នឹងពិនិត្យលទ្ធភាព ក្នុងការ បើកសកលវិទ្យាល័យ ដែលផ្តោតទៅលើវិស័យពន្ធដារ និង Fintech នៅកម្ពុជា ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមហ៊ុនប៊ូយ៉ុងគ្រុប និងសង្ឃឹមថា ក្រុមហ៊ុន នឹងបន្តពង្រីកការវិនិយោគរបស់ខ្លួនលើការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងបន្តផ្តល់ការគាំទ និងសហការផ្សេងៗទៀតចំពោះក្រុមហ៊ុន នៅកម្ពុជា ៕






