
កំពង់ចាម÷ ថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំផ្ទាល់ដោយឯកឧត្តបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី បានអញ្ជើញចុះពិនិត្យដំណើរ ការបើកសាលារៀនឡើងវិញដំណាក់កាលទី២ វិទ្យាល័យ ហ៊ុន សែនខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម។
ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់គណ: គ្រប់គ្រង បុគ្គលិកសិក្សា និងសិស្សានុសិស្ស ត្រូវអនុវត្តឲ្យបានជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជាការការពាក់ម៉ាសនិងលាងដៃជាប្រចាំ ។
ក្នុងថ្នាក់រៀនមានសិស្សមិនលើសពី២៥នាក់ ដោយត្រូវអង្គុយឆ្ងាយពីគ្នា១,៥០ម៉ែត្រ និងមិនអនុញ្ញាតឲ្យមានមានការជួបជុំគ្នាលើសពី៥០នាក់ឡើយ។