
រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឯកឧត្តម ទិត ទីណា នៅព្រឹកថ្ងៃទី២៩ខែកុម្ភៈឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជានៅមជ្ឈមណ្ឌលដឺព្រេមៀរ ស្ថិតក្នុងខណ្ឌសែនសុខ។
ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា វិស័យចិញ្ចឹមសត្វនៅកម្ពុជា កំពុងរីកចំរើគួរកត់សម្គាល់ បានបំរើដល់សេចក្តីត្រូវការរបស់ប្រពលរដ្ឋតាមតម្រូវការសាច់ជាប្រចាំថ្ងៃ។ ក្នុងនោះ ឯកឧត្តមបានជំរុញឲ្យមានការសហការគ្នាបន្ថែមទៀត រវាងអ្នកផលិតចំណីសត្វ អ្នកចិញ្ចឹម អ្នកលក់ ឈ្មួញកណ្តាលនិងអ្នកកាប់ឬ(កុងស៊ី) ធ្វើយ៉ាងណាឱ្យការផលិត សាច់នៅកម្ពុជា មាននិរន្តរ ភាព សុវត្ថិភាពដល់អ្នកប្រើប្រាស់ទាំងក្នុងស្រុកនឹងក្រៅស្រុក។
ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា វិស័យចិញ្ចឹម សត្វនៅកម្ពុជា បានបម្រើដល់ទីផ្សារតាមបែបទីផ្សារសេរីប្រចាំថ្ងៃបានយ៉ាងល្អប្រសើរ។ទន្ទឹមនឹងនេះ ក្រសួងកសិកម្មបានចេញសេចក្តីសម្រេចក្នុងការហាមឃាត់មិនឲ្យមានការនាំចូលសាច់បង្កដែលខូចគុណ ភាពនិងសាច់សត្វដែលមានជំងឺ(ប៉េះជ្រូអាហ្វ្រិក) ព្រោះវាអាចបង្កជាជំងឺឆ្លងដល់សត្វចិញ្ចឹមក្នុងស្រុក។ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាថ្លែងថា កាលពីឆ្នាំ២០២៣ កន្លងទៅ វិស័យចិញ្ចឹមសត្វយើងបានជួបវិបត្តិធ្ងន់ធ្ងរ ដែលកត្តាចំបងនៃវិបត្តិ គឺបណ្តាលមកពីផលវិបាកនៃជម្ងឺកូវីដ១៩ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការចរាចរសាច់បង្កក ខុសប្រក្រតីមួយចំនួនមកលក់នៅលើទីផ្សារតូចធំនៅក្នុងប្រទេសកម្ពុជា។
ទោះជាជួបវិបត្តិយ៉ាងនេះក្តី ក៏សហគ្រិនខ្មែរយើង ជាពិសេស សមាជិក សមាគមបអ្នកចិញ្ចឹមសត្វកម្ពុជា បានបន្តខិ៎ខំតស៊ូយ៉ាងស្វិតស្វាញ នឹងវិស័យនេះ ព្រោះតែស្រលាញ់ពេញចិត្តវិស័យនេះ ហើយបានជំរុញថ្នាក់ដឹកនាំសមាគម ឱ្យស្វែងរកការគាំទ្រលើគោលនយោបាយ និងស្វះស្វែងចូលជួបប្រជុំពិភាក្សាការងារជាមួយក្រសួង ស្ថាប័នមានសមត្ថ កិច្ចពាក់ព័ន្ធ រហូតទទួលបានការគាំទ្រសម្រាប់វិស័យ និងទទួលបានភាពត្រឹមត្រូវ លើការអនុវត្តច្បាប់ ដើម្បីជួយដល់វិស័យចិញ្ចឹមសត្វ និងធានាដល់សុខុមាលភាពសង្គមថែមទៀត៕ ដោយះ សំអាត និងពិសិដ្ឋ


