ការបញ្ជាក់របស់ ឯកឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាពរបស់ប្រទេសអូស្រ្តា លី ប្រចាំព្រះរាជាណាចក្រកម្ពុជា ធ្វើឡើងនៅក្នុងជំនួបជាមួយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញ វត្ថុ នាព្រឹកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២០ នៅទីស្តីការក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ។
ឯកឧត្តម Pablo Chiho Kang បញ្ជាក់ថា អូស្ត្រាលីនឹងបន្តជួយគាំទ្រដល់ រាជរដ្ឋាភិបាលកម្ពុជា លើគម្រោង និងកម្មវិធីនានាដែល កំពុងប្រតិបត្តិការនៅកម្ពុជាបន្តទៀត សំដៅលើកកម្ពស់គុណភាពសេវាសុខា ភិបាល ផ្គត់ផ្គង់ទឹកស្អាត និងហេដ្ឋា រចនាសម្ព័ន្ធអគ្គិសនី និងគាំទ្រ វិស័យកសិកម្មការរាជរដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយគាំពា សង្គម និងធានាសមភាពក្នុងការទទួលបាននូវសេវាសង្គមដល់ជនពិការ និងស្ត្រីងាយរង គ្រោះ។
ឯកឧត្តម អគ្គរដ្ឋទូតបានគូសបញ្ជាក់បន្ថែមថា រដ្ឋាភិបាលអូស្ត្រាលីនឹងចូលរួមគាំទ្រហិរញ្ញប្បទានមានទឹកប្រាក់ ៣០០ លានដុល្លារអូស្ត្រាលី ដល់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ រួមមានប្រទេសកម្ពុជាផងដែរ ក្រោមកញ្ចប់ជំនួយ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងន័យបង្ហាញពីគោលជំហររបស់រដ្ឋាភិ បាលអូស្ត្រាលី ដើម្បីឆ្លើយតបទៅនឹងការបញ្ឈប់ការរីករាល ដាលនៃជំងឺ កូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពសម្រាប់ជាប្រយោជន៍ដល់កម្ពុជា និង ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ កម្មវិធីនេះ នឹងផ្តោតលើសមាសភាព៣ សំខាន់ៗ រួមមាន៖ ការធ្វើ កិច្ចលទ្ធកម្ម ការផ្តល់ប្រឹក្សាបច្ចេកទេស(ការដឹក ជញ្ជូ ន និង ការរក្សាទុកនូវវ៉ាក់សាំងនិងការផ្តល់ការបណ្តុះបណ្តា លដល់ក្រុមការងារសុខាភិបាល)។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះ គំនិតផ្តួចផ្តើមនេះ និងបានជម្រាបទៅឯកឧត្តមអគ្គរដ្ឋទូតផងដែរថា, ផ្អែកតាមអនុសាសន៍ណែនាំដ៍ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងរៀបចំកិច្ចប្រជុំជាមួយដៃគូ អភិវឌ្ឍន៍ពាក់ព័ន្ធនានាទាំងពហុភាគី និងទាំងទ្វេភាគី ជាពិសេស អង្គការសុខភាពពិភពលោក (WHO) ដើម្បី ពិភាក្សាអំពីគម្រោងលទ្ធកម្មទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងគោលបំណងទទួលបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយ ស័ក្កសិទ្ធិភាព នៃផែនការ និងសកម្មភាពជាយុទ្ធសាស្ត្រ ក្នុងការចាត់ចែងបញ្ជាទិញ ដើម្បីធានាបាននូវការគ្រប់គ្រងសុវត្ថិភាព គុណភាព និងប្រសិទ្ធភាព នៃការប្រើប្រាស់ វ៉ាក់សាំងបង្ការជំងឺកូវី៥-១៩ សម្រាប់ផ្តល់ជូនប្រជា ជនកម្ពុជា ឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់បន្ថែមផងដែរថា រាជរដ្ឋាភិបាលកម្ពុជានឹង បញ្ជា ទិញវ៉ាក់សាំងបង្ការជំងឺកូវីង-១៩ ទាំងឡាយណា ដែលមាន ការទទួលស្គាល់ (WHO) តែប៉ុណ្ណោះ៕






