(ខេត្តព្រៃវែង,ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១)៖រដ្ឋបាលខេត្តព្រៃវែងបាន ចេញសេចក្តីណែនាំ លេខ:១៥០/២១ សណន ស្តីពី ការផ្អាកលក់គ្រឿង ស្រវឹងគ្រប់ប្រភេទ និងផ្អាកការជួបជុំគ្នា រយ:ពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងទី១៥ ខែមេសា ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រខេត្តព្រៃវែង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ ក្នុងព្រឹត្តការណ៍ “សហគមន៍ ២០ កុម្ភ:” និងក្នុងគោលបំណង ការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណ: និង សណ្តាប់ ធ្នាប់សាធារណ:។






