ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ក៏មានមនុស្សប្រុសស្រី ជាកម្មកកម្មការនីរោងចក្រ បានរងរបួសឆ្ងន់ស្រាល ខណៈជួបគ្រោះថ្នាក់ចរាចរណ៍ ដោយសារថយន្តទៅបុកគូតរថយន្តគេពីក្រោយ បណ្តាលអោយកម្មករ-ការនីរោងចក្ ររងរបួសធ្ងន់ធរប្រមាណជាងជិត៤០នាក់។
ហេតុការគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង កាលថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៦ និង៣០នាទីព្រឹក នៅចំណុចចន្លោះគីឡូម៉ែត្រលេង១៣៩/១៤០ នៅលើផ្លូវជាតិលេខ១ ស្ថិតនៅភូមិថ្នល់កែង ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្ត និងរថយន្តដឹកកម្មករ បង្កឡើងដោយរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខ ភ្នំពេញ 3D-4014 បើកបរដោយឈ្មោះ ខៀវ ហន ភេទប្រុស អាយុ២៥ ឆ្នាំ មុខរបរបើកបរ សញ្ជាតិខ្មែរ ជនជាតិខ្មែរ រស់នៅភូមិថ្លុកព្រីង ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង (គ្មានរបួសស្នាម) បើកបរក្នុងទិសដៅពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុខាងលើ បានបុកគូថរថយន្តស៊ីទែនសាំងពីក្រោម។ រថយន្តស៊ីទែនក៏បន្ដដំណើរទៅបាត់ បន្សល់ទុកតែរថយន្តបង្កនៅកន្លែងកើតហេតុ ដែលមានកម្មកររួមដំណើរ៦០នាក់ បណ្ដាលឱ្យរងរបួស ធ្ងន់ស្រាលជាង៤០នាក់ ដោយ១៥នាក់ (ប្រុស០១នាក់) សំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប និងអ្នកសុំបើកថ្នាំ ចំនួន៣២នាក់ ប្រុស៥នាក់។
បើតាមសម្ថកិច្ចបានបន្តទៀតថា មូលហេតុដែលបង្កគ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពីបើកបរកៀកគ្នា ទុកចន្លោះសុវត្ថិភាពមិនគ្រប់គ្រាន់ (នៅពេលរថយន្តខាងមុខជាន់ហ្រ្វាំ រថយន្តពីក្រោយជាន់ហ្រ្វាំង មិនជាប់ទៅមុខបុកគូទរថយន្តខាងមុខតែម្តង)។ បច្ចុប្បន្នរថយន្តបង្កដឹកកម្មករ ត្រូវបាននគរបាលយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប។
ចំពោះមតិមហាជនដែលបានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខមួយ បានអោយដឹងថា រាល់ថ្ងៃនេះគេសង្កេតឃើញសមត្ថកិច្ចខិតខំឈរជើង ធ្វើសណ្តាប់ធ្នាប់ណាស់ ដាក់ប៉ូលីសត្រួតពិនិត្យច្បាប់ចរាចរណ៍ញឹកញាប់ណាស់ ដូចជាច្រមុះជ្រូក រូបគោ២, ទីប្រជុំជនផ្សារប្រសូត, ក្រុងបាវិត, និងធ្វើផា់កពិន័យអ្នកមិនពាក់មួយសុវត្ថភាព មិនពាក់ខ្សែក្រវ៉ាត់ ម៉ូតូគ្មានកញ្ចក់ ប៉ុន្តែចំពោះរថយន្តដឹកកម្មករ រថយន្តដឹងខ្សាច់ថ្ម រថយន្តកុងទីន័រ តែងតែបង្កគ្រោះថ្នាក់ចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋជាញឹកញាប់ ដោយសាតែរថយន្តទាំងនោះ មិនសូវគោរពច្បាប់ចរាចរណ៍ បើកវ៉ាជែងក្នុងស្ថានភាពគ្រោះ។ ដូចជាករណីព្រឹកមិញនេះ អ្នកបើកបរបើកក្នុងល្បឿនលឿន ជ្រុកបុកគូតរថយន្តគេពីក្រោយធ្វើអោយមានការរងរបួសជាច្រើននាក់។ ប្រជាពលរដ្ឋអ្នកធ្វើដំណើរ សូមអំពាវនាវដល់សមត្ថកិច្ច មេត្តាអនុវត្តយ៉ាងម៉ត់ចត់ ត្រូវដាក់ទោសទន្ធចំពោះអ្នកបើកបរបង្កដែលមិនគោរពច្បាប់ចរាចរណ៍ ឫបើកបរក្នុងស្ថានភាពស្រវឹង នៅពេលបើកបរតែងបង្កគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋស្ទើជារៀងរាល់ថ្ងៃ៕ ព្រហ្ម សាវ៉េត







