ខេត្តស្វាយរៀង ៖ រថយន្តដឹកភ្ញៀវទេសចរណ៍វៀតណាមជែងរថយន្តកុងតឺន័រ ជ្រុលទៅបុករថយន្តបែនដឹកថ្មស្លាប់ម្នាក់ រងរបួសធ្ងន់៣នាក់ និងរងស្រាលម្នាក់ នៅស្រុកស្វាយទាប ខេត្តស្វាយរៀង។
យ៉ាងហោចណាស់ ក៏មានមនុស្សប្រុសស្រីចំនួន៥នាក់រងរបួស ម្នាក់ទៀតស្លាប់ភ្លាមៗ និង៤នាក់ទៀតរងរបួសធ្ងន់ ក្នុង ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៏ ដ៍រន្ធត់ដោយសាររថយន្តក្រុងទេសចរណ៍ បានបើកបុកជាមួយរថយន្ត ដឹងខ្សាច់ បុកគ្នា ចំពីមុខបណ្តាលអោយ អ្នកធ្វើដំណើររថយន្តក្រុងរងបួសធ្ងន់ ដោយមានដាច់ដៃម្នាក់ និងស្លាប់ម្នាក់នៅកន្លែងកើតហេតុ។
បើប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុមានរថយន្តដឹកភ្ញៀវទេសចរណ៍វៀតណាម បើកក្នុងល្បឿនលឿន រួចហើយវ៉ាជែងរថយន្តកុងតឺន័រជ្រុលទៅបុករថយន្តបែនដឹកថ្មចំពីមុខ។
ករណីកើតហេតុនេះ បានកើតឡើងកាលពីវេលាម៉ោង៨:៣០នាទី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
បើតាមប្រភពពីកន្លែងហេតុបានឲ្យដឹងថា ជនរងគ្រោះទាំងអស់ ត្រូវបានដឹកតាមរថយន្តសង្គ្រោះយកមកសង្គ្រោះនៅមន្ទីរ ពេទ្យបង្អែកខេត្តស្វាយរៀង។
សូមបញ្ជាក់ផងដែរថា មនុស្សជិះលើមានចំនួន២៤នាក់ ហើយអ្នករងគ្រោះទាំង៥នាក់ ស្លាប់ម្នាក់និងកន្លែង រឺឯកម្នាក់ទៀតដាច់ដៃស្តាំ៕












