ខេត្តកណ្តាល ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តដឹកឥដ្ឋ បុកជាមួយរថយន្តដឹកប្រេងតេលា បណ្តាលឱ្យ ក្រឡាប់ខ្ចាយប្រេងចេញពីសាទែនហូរពេញផ្លូវ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង៤រសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ6A ត្រង់ចន្លោះគីឡូម៉ែត្រលេខ 13-14 ស្ថិតក្នុងភូមិព្រែកអញ្ជាញ ឃុំព្រែកអញ្ជាញ ស្រុកមុខកំពូលខេត្តកណ្តាល នេះបើតាមការឱ្យដឹងបឋម ពីមន្ត្រីនគរបាលចរាចរណ៍ ស្រុកមុខកំពូល ។
ករណីនេះ មិនបណ្តាលឱ្យមានហានិភ័យអ្វីនោះទេ ដោយសារមានការជួយអន្តរាគមន៍ទាន់ពេលពីសម្ថកិច្ច និងភាគីខាង ក្រុមហ៊ុនប្រេង បានជួយអន្តរាគមន៍ទាន់ពេលវេលា ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស្ទូចរថយន្តទាំងពីរគ្រឿង
ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ ៕ ដោយ ដាំ ជា











