ខេត្ដព្រៃវែង ៖ រថយន្តធន់ធំ១គ្រឿងបានបើកកៀរកង់ បង្កឲ្យក្មេងស្រីអាយុ6ឆ្នាំម្នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង 7និង5នាទីព្រឹក ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ នៅលើផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចមុខផ្ទះឈ្មោះ ប៉ោង យ៉ន ស្ថិតក្នុងភូមិភ្លយ ឃុំតាកោ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
បើតាមរបាយការណ៍ របស់សមត្ថកិច្ចនគរបាលបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿង ម៉ាក MITSUBISHI (មីស៊ុយប៊េសុី) ព័ណ៌ខៀវ ពាក់ស្លាកលេខ 6003ភព4 បើកបរដោយបុរសម្នាក់ ដែលគេស្គាល់ឈ្មោះ យ៉ាត យន្ត ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិព្រៃកណ្តៀង ឃុំព្រៃកណ្តៀង ស្រុកពាមរ៍ក ខេត្តព្រៃវែង និងអ្នករួមដំណើរជាមួយម្នាក់ទៀត ឈ្មោះ អុន សំអឿន ភេទប្រុស អាយុ32ឆ្នាំ មានទីលំនៅភូមិ3 សង្កាត់កំពង់លាវ ក្រុងព្រៃវែង បានបើកក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចខាងលើ ស្រាប់តែជ្រុលចង្កូតទៅកៀរ កង់ក្មេងស្រីម្នាក់ ឈ្មោះ សេង សៀងហេង អាយុ6ឆ្នាំ មានទីលំនៅភូមិតាកោ ឃុំតាកោ ស្រុកពោធិ៍រៀង ដែលកំពុងតែជិះស្របទិសគ្នា បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវក្រុមគ្រួសារ ដឹកបញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង។
ចំពោះវត្ថុតាងទាំងពីរគ្រឿងរថយន្ត និងកង់ រួមជាមួយអ្នកបើកបរ ត្រូវនគរបាលនាំយកមកអធិការដ្ធាននគរបាលស្រុក ដើប្បីសួរនាំបំពេញបែបបទទៅតាមនីតិវិធី៕ សុឹម សាន់








