កំពង់ស្ពឺ ៖ រថយន្តមួយគ្រឿងបានរងការខូចខាតផ្នែកខាងមុខទាំងស្រុង សំណាងល្អមិនមានមនុស្សរងរបួស ខណៈដែលរថយន្តតាកុម៉ាបើកលឿនបែកកង់បណ្តាលអោយរេចង្កូតទៅបុកគោយន្តយ៉ាងពេញទំហឹង កាលពីវេលាម៉ោង ០៧ និង៣០នាទីយប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤៤ត្រង់ ចន្លោះបង្គោល គីឡូម៉ែត្រលេច ៧៨~ទៅលេខ៧៩ ស្ថិតក្នុងភូមិអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
តាមសម្តីរបស់មន្ត្រីនគរបាលជំនាញបាននិយាយអោយដឹងថាមានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្គនិងគោយន្ដកន្ដ្រៃ ដឹកឈើបើកបរបពាា្ចស់ទិសគ្នា សំណាងល្អមិនមានមនុស្សរងរបួសនោះ។
នគរបាលជំនាញបានបន្តអោយដឹងទៀតថា នៅមុនពេលកើតហេតុមានរថយន្តម៉ាកតូយ៉ូតាតាកូម៉ា ពណ៌ទឹកមាស ពាក់ស្លាកលេខ កំពង់ស្ពឹ 2A 5021 បើកបរដោយឈ្មោះ សូ សុខន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល ខេត្តកំពង់ស្ពឹ បានបើកបតាមបណ្តោយផ្លូវជាតិលេខ៤៤ក្នុងទិសដៅ ពីទិសខាងកើតទៅទិសខាងលិចលុះ ពេលធ្វើដំណើរ មកដល់ចំណុចកើកហេតុខាងលើបានបែកកង់ ហើយក៏បានរេចង្កូតទៅបុកគោយន្តដឹកឈើក្នៀបពេញ ដែលបើកពីរលិចទៅកើត អ្នកបើកមិនស្គាល់ឈ្មោះ (រត់គេចខ្លួន) បណ្ដាលអោយរថយន្តខូចខាតមួយកំណាត់មុខទាំង ស្រុងតែម្តង។
ក្រោយកើតហេតុនគរបាលជំនាញចរាចរណ៍ស្រុកចុះធ្វើការវាស់វែង រីឯវត្ថុតាងទាំងអស់សមត្តកិច្ចជំនាញ បានយកមក រក្សាទុកនៅអធិការដ្ឋានននគរបាលស្រុកថ្ពង ដើម្បីចាត់កាតាមនិតិវិធីច្បាប់៕ អ៊ុ ណូន








