ប៉ោយប៉ែត ៖ ម្ចាស់រថយន្តពាក់ស្លាកខេមរ:ភូមិន្ទ សង្ស័យបើកបុករះម៉ូតូ បណ្ដាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់ កាលពីវេលាម៉ោង១១ និង២៣នាទី យប់ថ្ងៃទី29 ខែតុលា ឆ្នាំ2018 នៅចំណុចB1 តាមបណ្ដោយផ្លូវលំចាក់បេតុង ស្ថិតនៅភូមិក្បាលស្ពាន1 សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចជំនាញប្រាប់ថា មុនកើតហេតុគេឃើញរថយន្តចង្កូតស្តាំ ម៉ាក Ford EVEREST មួយគ្រឿង ពណ៌ត្រេអ៊ី ស្លាកលេខ ខេមរភូមិន្ទ 092-1208 ដែលម្ចាស់ជាអ្នកបើកបរឈ្មោះ ប៉ែន ប្រុស ភេទប្រុស អាយុ43ឆ្នាំ មុខរបអាជីវកលក់ដូរផ្សារថៃ ស្នាក់នៅភូមិបាលិលេយ្យ2 សង្កាត់/ក្រុងប៉ោយប៉ែត បើកបរក្នុងស្ថានភាពស្រវឹង ចេញពីកម្មវីធីក្មុងទិសដៅពីជើង ទៅត្បូង ចំណែកម៉ូតូជនរងគ្រោះ បើកម៉ូតូម៉ាក Honda Dream សង់ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរក្នុងទិសដៅពីត្បូង ទៅជើង បញ្ច្រាស់ទិស លុះដល់ចំណុចកើតហេតុ រថយន្តបង្ករបើកជែងម៉ូតូកង់បី ក៏ជ្រុលចង្កូតបុកម៉ូតូចំពីមុខ បណ្ដាលភាគីខាងម៉ូតូរងរបួសធ្ងន់តែម្តង។
ចំណែកជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ មានគ្នា04នាក់ ក្មេង02នាក់ ស្រីទាំងអស់ (រងរបួសធ្ងន់)។ ភ្លាមនោះកម្លាំងអន្តរាគមន៍វរៈ911 និងកម្លាំងប៉ុស្តិ៍បឹងសាគូ បានចុះមកដល់កន្លែងកើតហេតុ ហើយក៏បានឃាត់ខ្លួនជនបង្កទុក និងទំនាក់ទំនងទៅជំនាញចរាចរណ៍អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតមកវាស់វែង តាមនីតិវិធីច្បាប់។
ជនរងគ្រោះទាំង04នាក់ ត្រូវរថយន្តដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត (ដីថ្មី) ចំណែកម៉ូតូ និងរថយន្ត រួមនឹងជនបង្ក ត្រូវបានកម្លាំងជំនាញចរាចរណ៍ យកទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។
សូមរំលឹកថា រថយន្តចង្កូតស្ដាំពាក់ស្លាក់ខេមរ:ភូមិន្ទ និងន.ប កំពុងតែចរាចរណ៏ពេញក្រុងប៉ោយប៉ែត និងខេត្តបន្ទាយមានជ័យ ដែលរថយន្តទាំងនោះត្រូវគេរាយការណ៏ថា ក្រុមឈ្មួញបាននាំចូលពីប្រទេសថៃតាមច្រករបៀង មកចែកចាយសូម្បីតែអ្នកគ្មានតួនាទី ក៏មានសិទ្ធទិញជិះដែរ ដូចជនបង្ករខាងលើនេះជាដើម៕ វណ្ណា






