
ក្រុងប៉ោយប៉ែត ៖ គ្រោះថ្នាក់ចរាចរណ៍មួយគួរឲ្យរន្ធត់ បានធ្វើឧ្យរថយន្តវីហ្គោ១គ្រឿង រងការខូចខាត ចំណែកមនុស្សប្រុស ស្រី៤នាក់ ដែលក្នុងចំណោមនោះ មានម្នាក់បានស្លាប់ ដោយសាររថយន្តដឹកដី រ៉េចង្កូតបុកអូសប្រហែល១០ម៉ែត្រ នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែស្រាពណ៏ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ១៦និង៤០នាទី លើផ្លូវជាតិលេខ៥ នៅត្រង់ចំណុចមុខសាលាបឋមសិក្សាកូនដំរី ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យមាន។
សមត្ថកិច្ចចរាចណ៏បញ្ជាក់ថា មុនកើតហេតុ មានរថយន្តដឹកដី០១គ្រឿង ម៉ាកហុិយ៉ានដាយ ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 3D-3200 បើកបរគោលដៅ ពីលិចទៅកើត ក្នុងល្បឿនលឿនរ៉េពេញផ្លូវ គេសង្ស័យស្រវឹង លុះបើកបរដល់ចំណុចកើតហេតុ បានរ៉េចង្កូតទៅស្តាំ ធ្លាក់ទៅជាយខាងត្បូងផ្លូវជាតិ ហើយរថយន្តធុនធំខាងលើបានបួងចង្កូតមកវិញ បណ្តាលឲ្យជ្រុលទៅទ្រូងផ្លូវខាងឆ្វេង ក៏មានរថយន្តវីហ្កោ០១គ្រឿងពណ៏ ទឹកមាស បើកបរពីកើតទៅលិច (ច្រាសទិសគ្នា) បានគេចរថយន្តដឹកដីខាងលើផុត តែជ្រុលចង្កូតធ្លាក់ប្រឡាយ រងការខូចខាត និងបានធ្វើឲ្យអ្នកបើកបរ មីងនិងក្មួយប្រុស រងរបួសស្រាល ហើយរថយន្តដឹកដីខាងលើ បានជ្រុលបុកម៉ូតូ០១គ្រឿងទៀត ម៉ាកសេ១២៥ ពណ៏ខ្មៅ ផលិតឆ្នាំ២០១៦ បើកបរពី កើតទៅលិច បណ្តាលអោយមនុស្ស២នាក់ ដែលម្នាក់ស្លាប់នៅកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ដឹកបញ្ជូនទៅមន្ទីពេទ្យ។
សមត្ថកិច្ចបន្ថែមថា ជនរងគ្រោះក្នុងហេតុការនោះ ឈ្មោះ ជួប ភរ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរជាងសប្បិកម្មតុទូ រស់នៅក្នុងភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ស្លាប់នៅនឹងកន្លែង) ជាអ្នកបើកបរម៉ូតូ។ ឯម្នាក់ទៀត មានឈ្មោះ សុខ សុគន្ធ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករ រស់នៅក្នុងភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ (របួសធ្ងន់) ជាអ្នករួមដំណើរលើម៉ូតូ។
ចំណែកអ្នកបើកបរក្រោយកើតហេតុ បានរត់គេចខ្លួនបាត់ស្រមោល។ រីឯវត្ថុតាងទាំងអស់ ត្រូវបាននគរបាល យកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់និមិត្ត រងចាំដោះស្រាយតាមផ្លូវច្បាប់៕