អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់នៅក្នុងសេចក្តីបំភ្លឺ ចុះថ្ងៃទី០៥ មិថុនា ថា ចាប់តាំងពីឆ្នាំ ២០១៤ រហូត ដល់០៥ខែដើមឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនបរទេសខុស ច្បាប់ ចេញពីព្រះរាជាណាចក្រកម្ពុជា សរុបចំនួន១៨,៤៧ ០នាក់ ស្រី៣,០៦០នាក់ មាន១០៤សញ្ជាតិ។
អ្នកនាំពាក្យ បន្ថែមថា ការគ្រប់គ្រងការតាំងទីលំនៅ និងការ រៀបចំសណ្តាប់ធ្នាប់លំនៅដ្ឋាន គឺជាតួនាទីភារកិច្ចរបស់អាជ្ញាធរ ដែនដី ដែលមិនស្ថិតក្រោមតួនាទីភារកិច្ចរបស់អគ្គ នាយកដ្ឋានអន្តោប្រវេសន៍ឡើយ។
ជាភារកិច្ចស្នូល អគ្គ នាយកដ្ឋាន មានតួនាទីភារកិច្ចធ្វើជាសេនាធិការជូនក្រសួង មហាផ្ទៃ លើការគ្រប់គ្រងជនបរទេស ក៏ដូចជា ការអនុវត្តច្បាប់ចំពោះជនបរទេសដែលស្នាក់នៅនិងបម្រើការងារដោយខុសច្បាប់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
កន្លង មក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានពង្រឹងការអនុវត្តច្បាប់ជាប្រចាំចំពោះជនបរទេស ខុសច្បាប់តាមគ្រប់រូបភាព ដោយធ្វើការឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងអនុវត្តការបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមថ្លែងអំណរគុណដល់លោកនាយកសារព័ត៌មាន ដើមអំពិលចំពោះមតិដែលបានលើកឡើង ដែលបង្ហាញអំពីស្មារតីចូលរួមក្នុងការការពារផលប្រយោជន៍របស់ ប្រទេសជាតិ។
ដោយឡែក ដើម្បីប្រែ ក្លាយស្មារតីនេះទៅជាលទ្ធផលជាក់ស្ដែង អគ្គនាយកដ្ឋានស្នើសុំលោក នាយកសារព័ត៌មាន ផ្តល់កិច្ចសហការ តាម រយៈការផ្តល់ព័ត៌មានដាក់លាក់អំពីជនបរទសខុសច្បាប់ ដើម្បី អគ្គនាយកដ្ឋាន បាត់កម្លាំងទៅធ្វើការត្រួតពិនិត្យ ស្រប តាមនីតិវិធីច្បាប់៕






