
អាជ្ញាធរអូស្ត្រាលី បានចេញការព្រមានអំពីហានិភ័យខ្ពស់នៃភ្លើងឆេះព្រៃនៅក្នុងតំបន់ផ្សេងៗនៃរដ្ឋភាគខាង លិចអូស្ត្រាលីដ៏ធំ កាលពីថ្ងៃអាទិត្យ ខណៈផ្នែកជាច្រើននៃប្រទេសកំពុងទទួលរងស្ថានភាពរលកកំដៅ។ អ្នកព្យាករណ៍អាកាសធាតុរបស់ប្រទេស កាលពីថ្ងៃអាទិត្យបានចេញការព្រមានអំពីរលកកម្ដៅសម្រាប់រដ្ឋភាគខាងលិច ដែនដីភាគខាងជើងជិតខាង និងភាគខាងកើតនៃរដ្ឋ Queensland ដោយព្រមានថា សីតុណ្ហភាពនៅក្នុងតំបន់ខ្លះអាចឡើងដល់៤៥ អង្សាសេ។
ភាគខាងកើតនៃប្រទេសអូស្ត្រាលី ក្នុងខែនេះ បានឆេះដោយសារ អែល នីណូ(El Niño) ដែលជាដំណាក់ កាលអាកាសធាតុធម្មជាតិ អំឡុងពេលផ្ទៃសមុទ្រកាន់តែក្តៅ ជាពិសេសនៅតំបន់ត្រូពិចកណ្តាល និងភាគខាង កើតនៃមហាសមុទ្រប៉ាស៊ីហ្វិក។
យោងតាមទីភ្នាក់ងារសេវាសង្គ្រោះបន្ទាន់របស់រដ្ឋ បាន ឱ្យដឹងថា ភ្លើងឆេះព្រៃជាង២០កន្លែង បានកំពុងឆេះនៅភាគខាងលិចប្រទេសអូស្ត្រាលី កាលពីថ្ងៃអាទិត្យ។
មួយក្នុងចំណោមកន្លែងដែលមិនអាចគ្រប់គ្រងបានគឺមានទីតាំងនៅជិត ផីមប៊ឺតុន (Pemberton) ជាទីក្រុងដែលមានអ្នកស្រុកប្រហែល ៥,០០០ នាក់ និងប្រហែល ៣២០គីឡូម៉ែត្រភាគខាងត្បូង នៃរដ្ឋធានី ផឺត (Perth) ។
ទូរទស្សន៍ ABC News របស់អូស្ត្រាលីបានរាយ ការណ៍កាលពីថ្ងៃសៅរ៍ថា ព្យុះផ្គររន្ទះដ៏ខ្លាំងក្លាទំនងជានឹងវាយប្រហារភាគខាងកើតប្រទេសអូស្ត្រាលីក្នុងអំឡុង ពេលបុណ្យណូអែល ដោយសារគំរូអាកាស ធាតុខុសពីធម្មតាផងដែរ៕
ប្រែសម្រួលដោយ រម៉ាម វ៉ុង



