
បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី ២៣ខែកញ្ញា ឆ្នាំ២០២០ នេះ បានសម្រេចតែងតាំងព្រះតេជគុណបញ្ញាមុន្នីយាន ហាក់ សៀងហៃ នាយកប្រតិបត្តិអង្គការពុទ្ធសាសនា ដើម្បីអប់រំនៃកម្ពុជានិងជារាជាគណៈថ្នាក់កិត្តិយស ដែលគង់នៅវត្តកំផែង ភូមិកម្មករ សង្កាត់ស្វាយប៉ោ ខេត្តបាត់ដំបង ជាទីប្រឹក្សានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ នៅរាជបណ្ឌិត្យសភាកម្ពុជា បានសម្រេចទទួលជាផ្លូវការ។
ព្រះតេជគុណបញ្ញមុន្នីញាណ ហាក់ សៀងហៃ ជាព្រះសង្ឃដែនមានចំណេះដឹងជ្រៅជ្រះក្នុងវិស័យព្រះពុទ្ធសាសនា អក្សរសាស្ត្រជាតិខ្មែរ ព្រមទាំងមានចំណេះដឹងផ្នែកភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ ដែលញឹកញាប់នៅរាល់វេទិកាព្រះពុទ្ធសាសនាពិភពលោក គេតែងតែឃើញវត្តមានរបស់ព្រះអង្គនិមន្តចូលរួមក្នុងព្រឹត្តិការណ៍ធំៗទាំងនោះជាដើម។
ក្រៅពីនោះ គេតែងឃើញព្រះអង្គបានបង្រៀនព្រះសង្ឃ និងពុទ្ធបរិស័ទនូវភាសាខ្មែរ និងអង់គ្លេស ដោយដាក់ឡាយតាមបណ្តាញសង្គម Facebook ធ្វើឲ្យមានការចាប់អារម្មណ៍ និងកោតសរសើរគ្រប់ៗគ្នា ពីមជ្ឈដ្ឋានប្រជាពលរដ្ឋនៅទូទាំងប្រទេស៕


