
«រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ជាយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តតំបន់ឆ្នេរដោយក្នុងនោះ ខេត្តកែបត្រូវបានកំណត់ជាគោលដៅទីក្រុងទេសចរណ៍លំដាប់ខ្ពស់ និងប្រណីត។ ដើម្បីសម្រេចគោលដៅ យុទ្ធសាស្ត្រនេះ យើងទាំងអស់គ្នា ជាមន្ត្រីជំនាញបច្ចេកទេសចាំបាច់ត្រូវបំពេញការងារប្រកបដោយវិជ្ជាជីវៈ បុរេសកម្ម និងការទទួល ខុសត្រូវខ្ពស់»។
នេះគឺជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិ ការក្រសួងបរិស្ថាន កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តការងារប្រចាំ ឆ្នាំ២០២២ និង លើកទិសដៅបន្តសម្រាប់ ឆ្នាំ ២០២៣ របស់មន្ទីរបរិស្ថានខេត្តកែប។
កិច្ចប្រជុំបូក សរុបនេះក៏មានការអញ្ជើញចូលរួមជាអធិបតី ពីសំ ណាក់ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាល ខេត្តកែប និងថ្នាក់ដឹកនាំ មន្ទីរជំនាញ និងមន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្តកែប។
ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានលើកឡើងថា សមិទ្ធិផលក្នុងវិស័យបរិ ស្ថានសម្រាប់ខេត្តកែបកើតចេញពីការខិតខំប្រឹងប្រែងរបស់ មន្ត្រីទាំងអស់ដែលបានប្រមូលផ្តុំកម្លាំងសាមគ្គីភាព ក្នុងបុព្វហេតុនៃការចូលរួមគាំទ្រ និងលើកកម្ពស់កិច្ចគាំពារ វិស័យបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ ក្នុងការធ្វើឱ្យសម្រេចបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត បានលើកឡើងថា កន្លងមកនេះអាជ្ញាធរខេត្ត បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងកិច្ចគាំពារបរិស្ថាន ការពារគុណភាព បរិស្ថាន និងការអភិរក្សធនធានធម្មជាតិរបស់ខេត្តឱ្យប្រើប្រាស់បានយូរអង្វែ ង ដល់អ្នកជំនាន់ក្រោយ។
ជាក់ ស្តែងកន្លងមក ក្រសួង បរិស្ថាន បានសហការជាមួយរដ្ឋបាលខេត្តកែប និងមន្ទីរបរិស្ថានបង្កើតសកម្មភាពដាំកូនកោងកាង នៅតំបន់ឆ្នេរសហគមន៍នេសាទភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប សរុបចំនួន ១២០០០ ដើម ដើម្បីជាប្រយោជន៍ក្នុងការបន្ស៊ាំទប់ស្កាត់នឹងការប្រែប្រួលអាកាសធាតុ ទាក់ទាញភ្ញៀវទេសចរ ការអភិរក្សជីវចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិឳ្យបានសមស្រប និងមាននិរន្តរភាព និងការរស់នៅប្រកប ដោយចីរភាព សម្រាប់ជាឧត្តមប្រយោជន៍យូអង្វែងរបស់ប្រជាជនគ្រប់រូប និងគ្រប់ជំនាន់៕




