នៅព្រឹកថ្ងៃអង្គារនេះ ក្រុមហេសបូឡាហ៍ បានបាញ់បង្ហោះ គ្រាប់រ៉ុក្កែតប្រហែល ២០គ្រាប់ នៅតំបន់ Tel Aviv និងភាគខាងជើងអ៊ីស្រាអែល។
កងកម្លាំងការពារអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រ៉ុក្កែត ចំនួនប្រាំត្រូវបានគេកំណត់អត្តសញ្ញាណបានឆ្លងកាត់ពីប្រទេសលីបង់ឆ្ពោះទៅកាន់តំបន់ Tel Aviv ដោយភាគច្រើនត្រូវបានស្ទាក់ចាប់។ រ៉ុក្កែតប្រហែល ១៥ គ្រាប់ទៀតត្រូវ បានបាញ់ទៅកាន់តំបន់កាលីឡេខាងលើ និង ភាគខាងជើង Golan Heights។
ក្រុមHezbollah បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមនេះបានកំណត់គោលដៅមូលដ្ឋានយោធានៅទីក្រុង Haifa និងបរិវេណ Glilot ដែលជាទីស្នាក់ការកណ្តាល Mossad និងអង្គភាព ៨២០០ ដែលជាអង្គភាពស៊ើបការណ៍សម្ងាត់តាមអ៊ីនធឺណិតវរជន៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច






