អាជ្ញាធរអាកាសចរណ៍បានបិទជាបណ្តោះអាសន្នអាកាសយានដ្ឋានអន្តរជាតិ Domodedovo, Zhukovsky និង Sheremetyevo ក្នុងតំបន់មូស្គូ ដោយសារហានិភ័យដែលអាចកើតមាននៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក។
“ដើម្បីធានាសុវត្ថិភាពនៃការហោះហើរយន្តហោះស៊ីវិល ការរឹតបន្តឹងបណ្តោះអាសន្នត្រូវបានណែនាំសម្រាប់ប្រតិបត្តិការនៃអាកាសយានដ្ឋាន Domodedovo និង Zhukovsky ចាប់ផ្តើមពីម៉ោង៨:០០ ម៉ោងនៅទីក្រុងមូស្គូ ថ្ងៃទី១០ ខែវិច្ឆិកា។
យោងតាមអភិបាលក្រុងម៉ូស្គូ លោក Sergei Sobyanin យន្តហោះគ្មានមនុស្សបើកចំនួន ៧ គ្រឿងទៀតត្រូវបានបាញ់ទម្លាក់នៅក្នុងតំបន់ Domodedovo, Ramenskoye និង Kolomna កាលពីព្រឹកថ្ងៃអាទិត្យ ដែលនាំឱ្យចំនួនយន្តហោះគ្មានមនុស្សបើកសរុបចំនួន ៣២គ្រឿង៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច






