ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែកក្កដានេះថា ប្រាក់រូពីឥណ្ឌា បានធ្លាក់ចុះធៀបនឹងប្រាក់ដុល្លារអាមេរិក កាលពីថ្ងៃពុធ គឺធ្លាក់ពី ៨២,០១ ដល់ ៨២,២៣ សម្រាប់មួយដុល្លារអាមេរិក។ ការធ្លាក់ចុះនេះ ត្រូវបានសន្មតថាមកពីទីផ្សារភាគហ៊ុនក្នុងស្រុកខ្សោយ និងទិន្នន័យម៉ាក្រូសេដ្ឋកិច្ចក្នុងស្រុកធ្លាក់ចុះ។
របាយការណ៍ Press Trust of India បាននិយាយថា ភាពរឹងមាំនៃរូបិយប័ណ្ណអាមេរិកនៅក្នុងទីផ្សារក្រៅប្រទេស និងតម្លៃប្រេងឆៅដ៏រឹងមាំ ក៏បានដាក់សម្ពាធនៃការធ្លាក់ចុះលើប្រាក់រូពីឥណ្ឌាផងដែរ។
នៅអត្រាប្តូរប្រាក់អន្តរធនាគារ ឯកតាក្នុងស្រុក បានបើកនៅតម្លៃ ៨២.០៥ធៀបនឹងប្រាក់ដុល្លារអាមេរិក ហើយទីបំផុតបានទូទាត់នៅតម្លៃ ៨២.២៣ បណ្តោះអាសន្ន ដោយធ្លាក់ចុះ ២២ បង់ពីការបិទពីមុនកាលពីថ្ងៃអង្គារ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថាក្នុងអំឡុងពេលថ្ងៃ INR បានឈានដល់កម្រិតខ្ពស់នៃ ៨២.០៥និងទាបនៃ ៨២.២៥ធៀបនឹង ហ្គ្រីនបេក (greenback)៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ






