ឯ.ឧ ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងសន្និសីទសារព័ត៌មាន ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ បានបញ្ជាក់ថា នេះគិតត្រឹមឆ្នាំ២០២០នេះ មានរោងចក្រចំនួន៦ បានបិទទ្វារដោយសារកូវីដ១៩ (COVID-19) មានកម្លាំងពលកម្មជាង ៦,០០០នាក់ មានរោងចក្រចំនួន ៧៧ បើកដំណើរការថ្មី បង្កើតឱ្យមានកម្លាំងពលកម្មថ្មី មានរហូតដល់ជាង ២៧,៩០៩នាក់។





