ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងចំណែកបុរស២ នាក់ទៀតបានរងរបួសធ្ងន់និងស្រាលក្នុងឧបទ្ទវហេតុ ឆក់ចរន្តអគ្គិសនី មួយបានកើតឡើងនៅវេលាម៉ោង 2 និង 30 នាទីរសៀលថ្ងៃទី 21 ខែមិនា ឆ្នាំ2020 នៅភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលនៅកន្លែងកើតហេតុបានឲ្យដឹងថាជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតមានឈ្មោះ ចិ សុខជា អាយុ 30 ឆ្នាំមានទីលំនៅភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ចំណែកអ្នករងរបួសធ្ងន់មានឈ្មោះ ស្រី សុគន្ធ ហៅកុយ ភេទប្រុស អាយុ 21 ឆ្នាំ ដោយឡែក បុរសអ្នករងរបួសស្រាល មានឈ្មោះ ហុង សុខណា អាយុ 24ឆ្នាំ ទាំង 3 នាក់មានទីលំនៅភូមិ ឃុំជាមួយគ្នា ។
ប្រភពដដែលបានបន្តថាមុនពេលកើតហេតុបុរសទាំងបីនាក់បានយកដែកបំពង់ទីបបំណងទុលខ្សែភ្លើង របស់ខ្លួន ប៉ុន្តែ ត្រូវដួលបានប៉ះទៅនឹងខ្សែភ្លើងស្រាត ដែលមាន ចរន្តអគ្គិសនីរាប់ពាន់វ៉ុលបណ្ដាលឲ្យឆក់ស្លាប់ម្នាក់និងរបួសធ្ងន់ស្រាល 2 នាក់តែម្ដង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះពិនិត្យនិងធ្វើកោសល្យ វិច្ច័យរួចបានបញ្ជាក់ថាបុរសខាងលើពិតជារងគ្រោះដោយសារឆក់ខ្សែភ្លើងដែលមានចរន្តអគ្គិសនីពិតប្រាកដមែន រួចក៏បានប្រគល់សពជនរងគ្រោះទៅ ក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី រីឯជនរងគ្រោះដែលរងរបួសធ្ងន់ស្រាលត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ។
គួរបញ្ជាក់ដែរថានេះជាករណីទី 2 ហើយក្នុងរយៈពេលដើមខែមិនាកន្លងទៅនេះដែលករណីទី 1 កើតនៅស្រុកបរិ
បូណ៌បានឆក់ព្រះសង្ឃ 1 អង្កបណ្ដាលឲ្យសុគត នឹងករណីទីពីរគឺករណីនេះឯង ៕






