
បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋលោក Donald Trump បាននិយាយមិនពិតចំពោះការជួបជុំអ្នកកាសែតស្បែកខ្មៅប្រចាំឆ្នាំដ៏ធំបំផុតរបស់សហរដ្ឋកាលពីថ្ងៃពុធថាគូប្រជែងប្រជាធិបតេយ្យរបស់គាត់ Kamala Harris ជាជនជាតិឥណ្ឌា ជាមនុស្សស្បែកខ្មៅ” ដោយនិយាយបន្ទាបបន្ថោកមរតកខ្មៅរបស់លោកស្រីharries។ លោក Trump បាននិយាយដោយទាញការសើចចំអកពីទស្សនិកជនប្រហែល ១០០០ នាក់ ដោយសួរទៅកាន់លោកស្រី harries ថា តើលោកស្រី harries ជា ជនជាតិឥណ្ឌា ឬ ជាស្រ្តីដែលមានស្បែកខ្មៅ? ដែលជាការរើសអើងពណ៌សម្បុរ។
លោកស្រី Harris និងចាម៉ៃកា ត្រូវបានកំណត់អត្តសញ្ញាណជាយូរមកហើយថាជាជនជាតិស្បែកខ្មៅ និងអាស៊ី។គាត់ជាជនជាតិស្បែកខ្មៅដំបូងគេ និងជាជនជាតិអាមេរិកអាស៊ី ដែលបម្រើការជាអនុប្រធានាធិបតី។
ប៉ុន្មានម៉ោងបន្ទាប់ពីការអត្ថាធិប្បាយរបស់លោក Trump លោក Harris បានប្រាប់សមាជិកនៃក្រុម Black sorority Sigma Gamma Rho ដែលប្រមូលផ្តុំគ្នាក្នុងទីក្រុង Houston ថាការលើកឡើងរបស់លោកត្រាំគឺជា “ការរំលឹកមួយផ្សេងទៀត ចំពោះប្រជាជនអាមេរិក នឹងឆ្លុះបញ្ចាំង អំពីអ្វីរបៀបដែលលោកត្រាំដឹកនាំ ក្នុងនាមជាប្រធានាធិបតីរយៈពេលបួនឆ្នាំ។
ចាប់តាំងពីការចាប់ផ្តើមជួបជុំអ្នកកាសែតស្បែកខ្មៅប្រចាំឆ្នាំ កាលពីដើមខែនេះ Harris បានប្រឈមមុខនឹងការរារាំងនៃការវាយប្រហារផ្លូវភេទ និងការរើសអើងជាតិសាសន៍តាមអ៊ីនធឺណិត ជាមួយនឹងគណនីស្តាំនិយមមួយចំនួនបានចោទសួរអំពីអត្តសញ្ញាណជាតិសាសន៍របស់លោកស្រី។
មេដឹកនាំ គណបក្សសាធារណរដ្ឋ បានជំរុញសមាជិកសភា ឱ្យបដិសេធ ពី ការវាយប្រហារផ្ទាល់ខ្លួន ហើយផ្តោតលើគោលជំហរ គោលនយោបាយ របស់ លោកស្រី៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច


