ដោយទទួលបានការចាត់តាំងពីឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណ:អភិបាល រាជធានីភ្នំពេញ និងជា ប្រធានមូលនិធិត្រីចក្រយានយន្តកម្ពុជា (មូលនិធិសុីក្លូ) រសៀលថ្ងៃអាទិត្យទី១៩ ខែមករា ២០២៥នេះ .លោក ស្រីដោ សម្ផស្ស នាយិការងរដ្ឋបាលជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ និងជាប្រធានលេខាធិការដ្ឋាន មូលនិធិបាននាំយកថវិការបស់សម្តេចធិបតីនាយករដ្ឋ មន្ត្រី និងលោកជំទាវបណ្ឌិតទៅជូនលោកតា ម៉ែន សុខ អាយុ៨២ឆ្នាំ ជាអ្នកប្រកបរបរធាក់ស៊ីក្លូ ដែលជួបគ្រោះ ថ្នាក់ចរាចរណ៍ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ អង្គឌួង។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់លោក ស្រី ដោ សម្ផស្ស នាថ្ងៃអាទិត្យទី១៩ មករា ២០២៥នេះ។
ជាមួយគ្នានេះ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញក៏បានផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យជំនាញជួយពិនិត្យ ព្យាបាលជូនលោកតា ដោយយកចិត្តទុកដាក់ និង ជូនពរលោកតាឆាប់បានជាសះស្បើយ។
ដោយសារលោកតាជាសមាជិករបស់មូលនិធិលោកតាមានបណ្ណសមធម៌សុខភាព ដូចនេះគាត់ទទួលបានការមេីលថែដោយមិនបាច់បង់ថ្លៃ ៕






