
លោកស្រី Kamala Harris អនុប្រធានាធិបតីសហរដ្ឋអាមេរិក និងជាកូនស្រីរបស់ជនអន្តោប្រវេសន៍ ត្រូវបានប្រកាសជាផ្លូវការនូវការតែងតាំងពីគណបក្សប្រជាធិបតេយ្យសម្រាប់តំណែងប្រធានាធិបតី ដោយក្លាយជាស្ត្រីស្បែកខ្មៅដំបូងគេ ដែលដឹកនាំគណបក្សដ៏ធំនៅសហរដ្ឋអាមេរិក។
បន្ទាប់ពីដំណើរការបោះ ឆ្នោតតាមអ៊ីនធឺណិតរយៈពេលប្រាំថ្ងៃ ដោយប្រតិភូនៃសន្និបាត ជាតិប្រជាធិបតេយ្យ ការតែងតាំងរបស់លោក ស្រីHarris ត្រូវបានបញ្ជាក់ជាផ្លូវការនៅយប់ថ្ងៃចន្ទ។
គណបក្សប្រជាធិបតេយ្យបានប្រកាសថា ៩៩ ភាគរយនៃប្រតិភូបានបោះឆ្នោតគាំទ្រលោក ស្រី Harris នៅក្នុងសេចក្តីថ្លែង ការណ៍មួយដែលបានចេញ ផ្សាយមុនពាក់កណ្តាលអធ្រាត្រ។
ឥឡូវនេះ គណបក្សនឹងបន្តការបញ្ជាក់ជាផ្លូវការនូវការបោះឆ្នោត ហើយនឹងធ្វើការជួបជុំគ្នាអបអរសាទរក្នុងអំឡុងពេលសន្និបាតបក្សនាពេលខាងមុខនៅទីក្រុង Chicago នៅចុងខែនេះ។
លោកស្រី Harris បានបង្ហាញថាលោកស្រីមានបំណងរក្សាឱ្យស្របតាមប្រធានបទ និងគោលនយោបាយសំខាន់ៗដែលកំណត់យុទ្ធនាការរបស់លោក ចូ បៃឌិន រួមទាំងលទ្ធិប្រជាធិប តេយ្យ ការការពារអំពើហិង្សាដោយកាំភ្លើង និងសិទ្ធិរំលូតកូន៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច


