លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យល្បឿនលឿន និងក្រុមការងារសង្គ្រោះរបស់ គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ ទៅទទួល យកស្រ្តីមួយរូប ដែលបានសម្រាលកូនដោយខ្លួនឯង ក្នុងខ្ទមមួយកន្លែង ក្នុងក្រុងកោះរ៉ុង យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។ លោកឧកញ៉ា ទៀ វិចិត្រ មាន ប្រសាសន៍ថា ស្រ្តីខាងលើមានឈ្មោះ យេត ស្រីនាថ អាយុ ១៩ឆ្នាំ រស់នៅ ភូមិកោះរ៉ុងសន្លឹម( អាវខ្មោច) សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ស្រ្តីរងគ្រោះ ត្រូវបានលោកឧញ៉ា ទៀ វិចិត្រ រួមនឹងក្រុម ការងារសង្គ្រោះ របស់លោកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យល្បឿនលឿន មកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះរបស់ គណៈ កម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្ត យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕រូបភាព៖ ផេកប្រជាជនខេត្តព្រះសីហនុ






