ប្រធានាធិបតី ចូ បៃដិន នឹងមិនប្រឈមមុខនឹងការចោទប្រកាន់ចំពោះការចាត់ចែងឯកសារ នៅពេលដែលគាត់ចាកចេញ ពីតំណែងអនុប្រធានាធិបតីក្នុងឆ្នាំ ២០១៧នោះទេ នេះបើយោងតាមរបាយការណ៍របស់រដ្ឋអាជ្ញារ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។
ទីប្រឹក្សាពិសេសលោក រ៉ូប៊ឺត ហឺ (Robert Hur) បាននិយាយថា លោកបានជ្រើសរើសប្រឆាំងនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋបន្ទាប់ពីការស៊ើបអង្កេតរយៈពេល១៥ខែ ពីព្រោះលោក បៃដិន បានសហការ ហើយវាពិបាកក្នុងការកាត់ទោស ត្បិតលោកបៃដិន មានវ័យចំណាស់ ដែលមានការចងចាំខ្សោយ។
ការសន្និដ្ឋានរបស់ លោកហឺ ធានាថា លោកបៃដិន មិនដូចគូប្រជែងប្រធានាធិបតី ដូណាល់ត្រាំ ឆ្នាំ ២០២៤ របស់គាត់ដែលរំពឹងទុកនោះទេ។
លោកបៃដិន ក៏នឹងមិនប្រថុយនឹងការជាប់ពន្ធនាគារសម្រាប់ការគ្រប់គ្រង មិនត្រឹមត្រូវនូវឯកសាររស៊ើបរបស់រដ្ឋាភិបាលនោះដែរ។ លោក ហឺ ដែលបម្រើការជារដ្ឋអាជ្ញាសហព័ន្ធកំពូលនៅរដ្ឋ ម៉ារីលែន បានសរសេរថា លោក បៃដិនទំនងជានឹងបង្ហាញខ្លួនគាត់នៅចំពោះមុខគណៈវិនិច្ឆ័យ ដូចដែលគាត់បានធ្វើកំឡុងពេលសម្ភាសអំពីគាត់។
គួរបញ្ជាក់ថា រដ្ឋបាល ត្រាំ ត្រូវបានជ្រើសរើសឱ្យដឹកនាំការស៊ើបអង្កេត បៃដិនដោយអគ្គមេធាវី មើរីខ ហ្គាលែន (Merrick Garland) ក្នុងខែមករាឆ្នាំ ២០២៣៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ






