
វេជ្ជបណ្ឌិត អានតូនី ហ្វូស៊ី ដែលជាអ្នកជំនាញខាងជំងឺឆ្លងកំពូលរបស់សហរដ្ឋអាមេរិក នឹងចុះចេញពីដំណែងនៅខែធ្នូ បន្ទាប់ពីបម្រើរដ្ឋាភិបាលជាង៥០ឆ្នាំ។
បុរសអាយុ៨១ឆ្នាំ ដែលមានតួនាទីជាប្រធានទីប្រឹក្សាវេជ្ជសាស្រ្តរបស់ប្រធានាធិបតី ចូ បៃដិន ក៏ជានាយកវិទ្យាស្ថានជាតិនៃអាឡែរហ្សី និងជំងឺឆ្លងនិងជាប្រធានមន្ទីរពិសោធន៍ NIAID នៃភាពស៊ាំផងដែរ។ លោក ហ្វូស៊ី (Fauci) បាននិយាយកាលពីថ្ងៃចន្ទថា ខណៈពេលដែលគាត់កំពុងផ្លាស់ប្តូរពីមុខតំណែងបច្ចុប្បន្នរបស់គាត់ គាត់មិនចូលនិវត្តន៍ទេ។
បន្ទាប់ពីការបម្រើរដ្ឋាភិបាលជាង ៥០ឆ្នាំ គាត់មានគម្រោងបន្តដំណាក់កាលបន្ទាប់នៃអាជីពរបស់ខ្លួន ខណៈពេលដែលគាត់នៅតែមានថាមពល និងចំណង់ចំណូលចិត្តជាច្រើនសម្រាប់វិស័យរបស់គាត់។ លោក ហ្វូស៊ី បានបម្រើការក្រោមប្រធានាធិបតីអាមេរិកចំនួនប្រាំពីររូប ដោយចាប់ផ្តើមពីគណបក្សសាធារណរដ្ឋ រ៉ូណាល រីហ្គេនក្នុងទសវត្សរ៍ឆ្នាំ ១៩៨០៕
បកប្រែដោយ រម៉ាម វ៉ុង
