អតីតអភិបាលខេត្តតាកែវលោក ឡាយ វណ្ណៈ និងបងប្រុសរបស់លោកគឺលោក ឡាយ ណារិទ្ធិ បានបដិសេធនៅចំពោះមុខចៅក្រមក្នុងសវនាការសាលាឧទ្ធរណ៍ថា ពួកលោកមិនជាប់ពាក់ព័ន្ធនឹងការស្លាប់របស់ស្ត្រីឈ្មោះ ចេវ សុវឌ្ឍនា (ស្រីកំណាន់របស់លោក វណ្ណៈ) នោះទេ ដោយចាត់ទុកការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារពី ១០ ទៅ ១៣ ឆ្នាំពីសំណាក់សាលាដំបូងរាជធានីភ្នំពេញថា ជារឿងអយុត្តិធម៌។
គួររំឭកថា លោក ឡាយ វណ្ណៈ ត្រូវសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមនៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០១៩ ផ្តន្ទាទោសដាក់ពន្ធនាគារ ១៣ឆ្នាំ និងលោក ឡាយ ណារិទ្ធិ ដាក់ពន្ធនាគារ ១០ឆ្នាំ ពីបទឃាតកម្ម។
ចំណែកអ្នកបើកឡានឲ្យលោក ឡាយ វណ្ណៈ ឈ្មោះ ស ម៉ៃ និងអ្នកបម្រើម្នាក់ឈ្មោះ ជឹម វុធ ត្រូវចៅក្រមសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារម្នាក់ ២ឆ្នាំ ពីបទលាក់បាំងតម្រុយ៕