ប្រធានាធិបតី Joe Biden ត្រូវបានគេព្យាករណ៍ថា នឹងឈ្នះការបោះឆ្នោតបឋមប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យរបស់រដ្ឋមីឈីហ្គែន ទោះបីជាមានការតវ៉ាយ៉ាងសំខាន់លើជំហររបស់គាត់ចំពោះសង្គ្រាម នៅហ្គាហ្សាក៏ដោយ។ រដ្ឋមីឈីហ្គែន ត្រូវបានគេចាត់ទុកថា ជារដ្ឋផ្លាស់ប្តូរដ៏សំខាន់មួយដែលបានជ្រើសរើសប្រធានាធិបតី ក្នុងការប្រកួតពីរលើកចុងក្រោយ។ វាមានសមាមាត្រដ៏ធំបំផុតនៃជនជាតិអារ៉ាប់-អាមេរិកាំងនៅក្នុងប្រទេស ប៉ុន្តែការគាំទ្ររបស់លោក Biden សម្រាប់អ៊ីស្រាអែលក្នុងអំឡុងពេលយុទ្ធនាការយោធារបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សា របស់ប៉ាឡេស្ទីនហាក់ដូចជាធ្វើឱ្យគាត់បាត់បង់ការគាំទ្រក្នុង ចំណោមប្រជាសាស្រ្តនោះ។
ក្រុមអ្នកធ្វើយុទ្ធនាការនៅរដ្ឋ Michigan បានរៀបចំជាច្រើនខែមកហើយ ដើម្បីផ្ញើសាររបស់លោក Biden អំពី “គ្មានបទឈប់បាញ់ គ្មានការបោះឆ្នោត” ជុំវិញសង្រ្គាមនៅហ្គាហ្សា។ ថ្លែងនៅដើមសប្តាហ៍នេះ លោក Biden បាននិយាយថា លោកសង្ឃឹមថា នឹងមានការផ្អាកក្នុងការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សានៅថ្ងៃចន្ទ បន្ទាប់ពីមានរបាយការណ៍អំពីវឌ្ឍនភាពមួយចំនួន ក្នុងការចរចាដោយប្រយោលពាក់ព័ន្ធនឹងមន្ត្រីអ៊ីស្រាអែល និងក្រុមហាម៉ាស់។ សហរដ្ឋអាមេរិកបានអំពាវនាវឱ្យផ្អាកការប្រយុទ្ធ និងការពារសិទ្ធិរបស់អ៊ីស្រាអែលក្នុងការតាមប្រមាញ់ខ្មាន់កាំភ្លើងក្រុមហាម៉ាស់ ដែលបានសម្លាប់មនុស្សប្រហែល១,២០០ នាក់នៅភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា។ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់នៅហ្គាហ្សាគឺជិត៣០,០០០នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ នេះបើយោងតាមក្រសួងសុខា ភិបាលដែលដឹកនាំដោយក្រុមហាម៉ាស៕ប្រែសម្រួលដោយ ម៉ុក ម៉ានិច






