
កូរ៉េខាងត្បូង៖ លោក ហាន ដុងហ៊ុន (Han Dong-hoon) មេដឹកនាំគណបក្សអំណាចប្រជាជនកូរ៉េខាងត្បូង បាននិយាយថា លោកនឹងចុះចេញពីតំណែង។ ថ្លែងនៅក្នុងសន្និសីទសារ ព័ត៌មានដែលធ្វើឡើងនៅរដ្ឋសភា លោកហាន មានប្រសាសន៍ថា «ខ្ញុំនឹងលាលែងពីតំណែងជាប្រធានគណបក្សកាន់អំណាច» ។
លោកបានលើកថា លោកពិបាកក្នុងការអនុវត្តភារកិច្ច ហើយការចោទប្រកាន់លើលោកប្រធានាធិបតី យុន ស៊ុកយុល ពិតជាឈឺចាប់ណាស់ ប៉ុន្តែលោកមិនមានការសោកស្ដាយនោះទេ ចំពោះការសម្រេចចិត្តនេះ»។
នៅថ្ងៃចន្ទនេះ តុលាការធម្មនុញ្ញកូរ៉េខាងត្បូង នឹងចាប់ផ្ដើមដំណើរការពិនិត្យលើការចោទប្រកាន់លោកយុន ជុំវិញការប្រកាសប៉ុនប៉ងដាក់ប្រទេសនៅក្រោមច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូ។
តុលាការ នឹងចំណាយរយៈពេល ៦ខែក្នុងការសម្រេចចិត្តថាតើ លោក យុន នឹងត្រូវដកចេញពីតំណែងជាផ្លូវការ ឬក៏ឡើងកាន់តំណែងវិញ ក្រោយព្យួរតួនាទីបណ្ដោះអាសន្ន បន្ទាប់ពីសភាបោះឆ្នោតចោទប្រកាន់ដោយជោគជ័យ កាលពីថ្ងៃទី១៤ ខែធ្នូ ៕
