លោក Zhang Ming អគ្គលេខាធិ ការអង្គការកិច្ចសហប្រតិ បត្តិការសៀងហៃ បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការសៀងហៃ ត្រៀមខ្លួនជាមួយអាស៊ាន ប្រឈមនឹងរាល់បញ្ហាទាំងឡាយ។ ការបញ្ជាក់របស់ លោកធ្វើឡើងក្នុងជំនួបពិភាក្សាការងារ ជាមួយសម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នាសណ្ឋាគារសាខាភ្នំពេញ។
លោក Zhang Ming បានគោរពជូនចំពោះសម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលបានអញ្ជើញឯកឧត្តមចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
ឯកឧត្តមបានអបអរ ចំពោះសម្ដេចតេជោដែលបានដឹកនាំព្រះរាជាណា ចក្រកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស និងកំពុងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។
ឯកឧត្តមបានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា កិច្ចសហប្រ តិបត្តិការសៀងហៃ រីករាយធ្វើកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន និងត្រៀមខ្លួនជាមួយអាស៊ាន ប្រឈមជាមួយនឹងរាល់បញ្ហាទាំងឡាយនៅចំពោះមុខ។ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី បានថ្លែងនូវការអរគុណ ឯកឧត្តមហ្សាង មីង ដែលបានចូលរួមកិច្ចប្រជុំកំពូល ដែលបានចែករំលែកនូវធាតុចូល ដ៏សំខាន់ នៅក្នុងកិច្ចសន្ទនាអាស៊ានជាសកល៕






