លោកប្រធានាធិបតី Joe Biden និងលោក Donald Trump បានធ្វើដំណើរទស្សនកិច្ចប្រកួតប្រជែងទៅកាន់ព្រំដែនសហរដ្ឋ អាមេរិកក្នុងរដ្ឋតិចសាស់ ដោយម្នាក់ៗព្យាយាមសង្កត់ធ្ងន់ថា ពួកគេអាចដោះស្រាយបញ្ហាអន្តោប្រវេសន៍ខុសច្បាប់។ បញ្ហានេះជាបញ្ហាមួយ ដែលមានភាពលំអៀងបំផុតនៅក្នុងនយោបាយអាមេរិក ហើយជាចំណុចកណ្តាលនៃការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំនេះ។ គណបក្សសាធារណរដ្ឋ នៅក្នុងសភាតំណាងរាស្រ្ដបានរារាំងការកែទម្រង់ព្រំដែនទ្វេភាគី នៅក្នុងអ្វីដែលគណបក្សប្រជាធិបតេយ្យនិយាយថាជាកិច្ចខិតខំប្រឹងប្រែង ដែលគ្រប់គ្រងដោយលោក Trump ដើម្បីបដិសេធការហូរចូលអន្តោប្រវេសន៏ មុនការបោះឆ្នោត។
បញ្ហានេះគឺជាការផ្តោតអារម្មណ៍យ៉ាងខ្លាំង ដោយសារតែជនចំណាកស្រុកជាង៦.៣លាននាក់ ត្រូវបានឃុំខ្លួនឆ្លងចូលសហរដ្ឋអាមេរិកដោយខុសច្បាប់ក្នុងអំឡុងពេលកាន់តំណែងរបស់លោក Biden ដែលជាចំនួនខ្ពស់ជាងនៅក្រោមប្រធានា ធិបតីមុនៗ។ អ្នកគាំទ្រនិងក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នាក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក Trump ទៅកាន់ Eagle Pass ជាកន្លែងដែលគណបក្សសាធារណរដ្ឋកំពុងដំណើរការនយោ បាយដោយវាយប្រហារការរត់ព្រំដែនរបស់លោក Biden៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច