ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបប្រតិភូដែលអញ្ជើញមកពីក្រុមហ៊ុន Khmer Holding Group និង Shanxi Institute of National Medical Biology ដែលដឹកនាំដោយលោក ឧកញ៉ា ឆាវ អ៊ីនទ័រ បានជួប ពិភាក្សាការងារទាក់ទងគម្រោងវិនិយោគលើការដាំដុះរុក្ខជាតិឱសថ។

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ទស្សនៈកិច្ចនេះ ជាចំណែកមួយក្នុងការត្រួសត្រាយ បើកផ្លូវឲ្យប្រទេសទាំង ពីរឈានទៅធ្វើពាណិជ្ជកម្មដោយសេរីក្នុងពេលឆាប់ៗខាង មុខ។
ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបប្រតិភូអំពីទំហំនៃការនាំចេញកសិផលកម្ពុជានាពេលកន្លងមកដូចជាអង្ករ ចំណិតដំឡូងមីក្រៀម ចេកអំបូងលឿងស្រស់ គ្រាប់ ស្វាយ ចន្ទី និងដំណាប់ស្វាយ។ល។ ជាងនេះទៅទៀត មុខទំនិញមួយចំនួន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងសហការជាមួយរដ្ឋបាលគយចិន រៀបចំពិធីសារ ដើម្បីឈានទៅធ្វើការនាំចេញទៅ កាន់ទីផ្សារចិននាពេលអនាគត ។
ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ចំពោះបំណងវិនិយោគបង្កើត វិទ្យា ស្ថានស្រាជ្រាវ ដាំដុះ ធ្វើការចំរាញ់រុក្ខជាតិឱសថនៅកម្ពុជា សំដៅចូលរួមប្រើប្រាស់វត្ថុធាតុដើម បង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន បង្កើនចំណូល កាត់បន្ថយបរិមាណនាំចូល។

លោកឧកញ៉ា ឆាវ អ៊ីនទ័រ បានបញ្ជាក់ថា សមិទ្ធផលនេះពិតជាបានមកពីកិច្ចសហប្រតិបត្តិការ យ៉ាងពេញលេញ និងគ្រប់ជ្រុងជ្រោយ រវាងរដ្ឋាភិបាល និងប្រជាជនទាំងពីរ។ លោកប្រធានប្រតិភូបានជម្រាប អំពីគោលបំណងសំខាន់នៃជំនួបនាពេលនេះ គឺដើម្បីស្នើសុំកិច្ចសហការ និងការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងការបង្កើតវិទ្យាស្ថានស្រាវជ្រាវ និងបង្កើតរោងចក្រចំរាញ់រុក្ខជាតិឱសថ និងស្វែងរកផ្ទៃដីដំដុះរុក្ខជាតិឱសថនេះ ដែលគម្រោងនេះត្រូវបានការគាំទ្រថវិកាពីរដ្ឋាភិ បាលចិន។

ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងការស្វាគមន៍ និងគាំទ្រចំពោះគម្រោង វិនិយោគដាំដុះរុក្ខជាតិឱសថ បង្កើតវិទ្យាស្ថាន និងរោងចក្រចំរាញ់រុក្ខជាតិឱសថនៅកម្ពុជានាពេលអនាគត។
គម្រោងដ៏មានសារសំខាន់នេះ ពិតជាចូលរួមចំណែកកាត់បន្ថយបរិមាណនាំចូលឱសថនាពេលអនាគត។
ទោះជាយ៉ាងណា ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យក្រុមហ៊ុន សិក្សាឲ្យបានច្បាស់លាស់អំពីទីតាំង និងទំហំផ្ទៃដីដាំដុះរុក្ខជាតិឱសថនេះ និងជាពិ សេស ដោយសារគម្រោងវិនិយោគនេះ ត្រូវបានការគាំទ្រពីរាជរដ្ឋាភិបាលចិន ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំឲ្យក្រុម ហ៊ុនធ្វើការទំនាក់ទំនងជាមួយស្ថានទូតចិននៅកម្ពុជាដើម្បីទទួលបានកំណត់ទូតច្បាស់ លាស់ស្នើសុំឲ្យរាជ រដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការផ្តល់កិច្ចសហការឲ្យបានពេញលេញ និងគ្រប់ជ្រុងជ្រោយ។

ឯកឧត្តមរដ្ឋមន្ត្រីបានគាំទ្រចំពោះគម្រោងវិនិយោគនេះ និងបានស្នើឲ្យគណ: ប្រតិភូរៀបចំក្រុមការងារបច្ចេកទេស ដោយសហការជាមួយរដ្ឋបាលព្រៃឈើ និងអគ្គនាយកដ្ឋានកសិកម្មដើម្បីសិក្សាលើលទ្ធភាពនៃកិច្ចសហការជាមួយសហគមន៍ព្រៃឈើ សហគមន៍កសិកម្មក្នុងការដាំដុះ និងពិនិត្យលើក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច មួយចំនួនដែលមិនទាន់បានធ្វើការអភិវឌ្ឍដើម្បីធ្វើជាដៃគូ។
ហើយចាំ បាច់ក្រុមហ៊ុនគួរតែរៀបចំផែនទីបង្ហាញផ្លូវមួយច្បាស់ លាស់ មុនឈានទៅរៀបចំឯកសារ MOU រួចចុះហត្ថ លេខា ហើយត្រង់ចំណុះនេះ ភាគីចិនបានឯកភាពទាំង ស្រុងថា នឹងយកសំណើ និងអនុសាន៍របស់ឯកឧត្តមរដ្ឋមន្រ្តីទៅពិចារណា៕
ប្រភពក្រសួងកសិកម្ម
សំ វណ្ណា






