ទីភ្នាក់ងារអង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា អ្នកវាយប្រហារមិនស្គាល់អត្តសញ្ញាណនៅភាគខាងកើតប្រទេសម៉ាលី បានចាប់ជំរិតវេជ្ជបណ្ឌិត ដែលធ្វើការឱ្យអង្គការសុខភាពពិភព លោក (WHO)។
លោកបណ្ឌិត ម៉ាហាម៉ាឌួ ឌីវ៉ារ៉ា (Mahamadou Diawara) ត្រូវបានគេចាប់ជំរិតពីរថយន្តរបស់គាត់កាលពីថ្ងៃចន្ទនៅទីក្រុង មេណាកា នៅតំបន់ភាគខាងកើត ដែលក្រុមសកម្មប្រយុទ្ធមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា និងរដ្ឋអ៊ីស្លាមសកម្ម។ សេចក្តីថ្លែងការណ៍បាននិយាយថា WHO កំពុងធ្វើការជាមួយនឹងអាជ្ញាធរក្នុងតំបន់ ដើម្បីស៊ើបអង្កេតអំពីការចាប់ពង្រត់នេះ និងធានាឱ្យសហការីរបស់ខ្លួនត្រឡប់ទៅរកគ្រួសាររបស់គាត់វិញយ៉ាងឆាប់រហ័ស៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ






