ព្រះសីហនុ ៖ អភិបាលខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន ធ្វើការអំពាវនាវសូម អោយបងប្អូនប្រជាពលរដ្ឋ ចំនួន៣ភូមិ គឺ ភូមិស្ទឹងច្រាល់ ភូមិព្រៃប្រសិត និងភូមិស្ទឹងសំរោង ស្ថិតនៅក្នុងឃុំអូរបាក់រទេះ ក្នុងស្រុកកំពង់សិលា ដែលកំពុងទទួលរង ការលិចលង់ពីជំនន់ទឹកភ្លៀង សូមអោយបងប្អូនប្រុងប្រយ័ត្ន និងថែរក្សាសុខភាពហូបទឹក ឬងូតទឹកដែលនៅក្បែរៗខ្លួន ប្រយ័ត្នក្រែងមានសត្វអសិរពិសចូលផ្ទះសំបែង សូមអោយអោយប្រយ័ត្នប្រយែង បើបងប្អូនប្រើប្រាស់អគ្គិសនី សូមកុំអាល ប្រើប្រាស់ក្រែងមានឆ្លងចរន្តអាចឆក់ ឬរងគ្រោះថ្នាក់ដល់អាយុជិវិត ជាពិសេសកូនក្មេងតូចៗ សូមជួយមើលថែទាំអោយ បានល្អប្រយ័ត្ន វារ ឆ្នាក់ទឹក ឬលេងទឹកអាចនឹងលង់ស្លាប់។
សកម្មភាព ឯកឧត្តម យន្ត មីន ដែលចុះទៅពិនិត្យមើលស្ថានភាពទឹកជំនន់នាពេលនេះ មិនត្រឹមតែពិនិត្យមើលនៅតាមដង ផ្លូវប៉ណ្ណោះទេ លោក ថែមទាំងជិះអូប័រចុះទៅពិនិត្យ ផ្ទាល់ដល់លំនៅឋានរបស់ប្រជាពលរដ្ឋផងដែរ។
សារអំពាវនាវនេះ ត្រូវបានធ្វើឡើងក្នុងខណៈពេលដែល ឯកឧត្តម ដឹកនាំគណៈកម្មការឯកភាពខេត្តព្រះសីហនុ ចុះទៅ ពិនិត្យដល់ទីតាំង ដែលកំពុងរងការលិចលង់ដោយជំនន់ទឹកភ្លៀងក្នុងស្រុកកំពង់សិលា នារសៀលថ្ងៃទី១៧ ខែ កក្កដា ម្សិលមិញនេះ។
ដូចគ្នានេះដែរ លោក គាំ សុខុម នាយកសាខាកកបាទក្រហមកម្ពុជា សាខាខេត្តព្រះសីហនុ បានមានប្រសាសន៍អោយដឹង ថា ក្នុងការជួយសង្គ្រោះបឋមនេះ ចាំបាច់ត្រូវតែមានកិច្ចសហការជាមួយនិងអាជ្ញាធរ ដើម្បីប្រមូលព័ត៌មានអោយបានគ្រប់ ជ្រុងជ្រោយពីអាជ្ញាធរដើម្បីឈានដល់ការចុះជួយសង្គ្រោះបន្ទាន់។ លោក គាំ សុខុម បន្តថា ក្រៅពីការជួយសង្គ្រោះ លោក សូមអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន នៅពេលដែលទឹកស្រកទៅវិញ សូមអោយបងប្អូនប្រុង ប្រយ័ត្នកុំពិសារទឹកដែលមិនបានដុះអោយពុះនិងឆ្អិនមិនល្អព្រោះខ្លាចកើតជំងឺរាគរោះ និងជំងឺអសន្នរោគជាដើម ៕ ដោយ មនោរាហ៍











