ខេត្តកំពង់ស្ពឺ ៖ កាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នេះ ដោយអនុវត្តន៍តាមបទបញ្ជារ ប្រធានគណៈបញ្ជាការឯកភាពស្រុកថ្ពង ដឹកនាំ កម្លាំងចម្រុះ មាននគរបាលកងរាជអាវុធហត្ថ និងប្រជាការពារភូមិថ្នល់ ដឹកនាំដោយលោក ជឿង សមភ័ណ្ធ អភិបាលរងស្រុក បានចុះឃាត់ និងដកហូត ខ្យូសចំនួន០៤ខ្នង ស្ថិតនៅក្នុងភូមិថ្នល់ ឃុំមនោរម្យ ឃុំមនោរម្យ ស្រុកថ្ពង ដែលធ្វើការសាងសង់បែបអណាធិបតេយ្យ ដែលមានម្ចាស់ដូចខាងក្រោម។
ទី០១. ឈ្មោះ សៀន សំណាង ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិតាំងរលាំង ឃុំមនោរម្យ ស្រុកថ្ពង
ទី០២. ឈ្មោះ សៀន មិនា ភេទស្រី អាយុ២៦ឆ្នាំ នៅភូមិក្រាំងតាចរ ឃុំរុងរឿង ស្រុកថ្ពង
ទី០៣. ឈ្មោះ សៀន នឿ ភេទប្រុស អាយុ៣២ឆ្នាំ ភូមិតាំងរលាំង ឃុំមនោរម្យស្រុកថ្ពង និង
ទី០៤. ឈ្មោះ សៀន ណេ ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិក្រាំងតាចរ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ឈ្មោះទាំ៤នាក់ បានទៅសាងសង់ខ្យូសយ៉ាងអាណាធិបតេយ្យ លើទឹកស្រះសាធារណៈ ដែលជាទឹកប្រជាពលរដ្ឋកំពុងប្រើប្រាស់។ ហើយខ្យូសខាងលើបានយកទៅរក្សាទុក នៅសាលាឃុំមនោរម្យ ដើម្បីកោះហៅ ម្ចាស់មកធ្វើការអប់រំណែនាំ ដើម្បីបញ្ឈប់អោយធ្វើការសាងសង់បន្តទៅទៀត៕ អ៊ុ ណូន






