ក្នុងឋានៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំសន្និសីទនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ានលើកទី៤០ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ៥-៧ ខែធ្នូ ឆ្នាំ២០២២ អង្គសន្និសិទទាំងមូល សម្រេចបាននូវ “សេចក្តីថ្លែងការណ៍ភ្នំពេញ ស្តីពី ការផ្លាស់ប្តូរតួនាទីវិស្វករ ក្នុងយុគសម័យឧស្សា ហកម្ម ៤.០”។
សមិទ្ធផលនេះបានបញ្ចាក់យ៉ាងច្បាស់ពីការប្តេជាចិត្តរបស់អង្គការសហព័ន្ធវិស្វកម្មអាស៊ានក្នុងការពង្រឹង និង បង្កើនការត្រៀមលក្ខណៈរបស់វិស្វករ និងវិទ្យាស្ថានស្រាវជ្រាវនានា ក្នុងតំបន់អាស៊ាន ដើម្បីប្រឈមនឹងការផ្លាស់ប្តូរ និងប៉ះពាល់ផ្សេងៗ ដែលនឹងកើតមានឡើងក្នុងយុគសម័យឧស្សហកម្ម ៤.០។
ថ្លែងក្នុងឱកាសបិទសន្និសីទនេះ កាលពីល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ជឿជាក់ថា តាមរយ: លទ្ធផលនៃសន្និ សីទលើកទី៤០ គឺជាបំណែកមួយក្នុងការ ចូលរួមសម្រេចឱ្យបាននូវក្របខណ្ឌរួម និងចក្ខុ វិស័យរបស់ថ្នាក់ដឹកនាំអាស៊ាន ។
ឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមលើកទឹកចិត្តដល់ស្ថាប័នវិស្វកម្មនៃបណ្តាប្រទេសសមាជិកអាស៊ាននីមួយៗ បង្កើនល្បឿនកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌវិស្វកម្មអាស៊ានក្នុងការរួមគ្នាត្រិះរិះរកដំណោះ ស្រាយនូវរាល់បញ្ហាប្រឈម ដែលកើតចេញពីការវិវឌ្ឍឧស្សហកម្ម៤.០ ដើម្បីទាញយកគុណប្រយោជន៍ពីការអភិវឌ្ឍបច្ចេកវិទ្យាទាំងនោះ សម្រាប់ធ្វើការផ្លាស់ប្តូរតួនាទីរបស់វិស្វករក្នុងកិច្ចប្រតិបត្តិវិជ្ជាជីវៈវិស្វកម្មរបស់ខ្លួនឱ្យកាន់តែមានគុណភាព និងការទទួលខុសត្រូវខ្ពស់ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម នៅក្នុងតំបន់ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។
ឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមអបអរសារទរសមាជិក អង្គកាសហព័ន្ធវិស្វកម្មអាស៊ាន និងវិស្វករ ឬក្រុមហ៊ុនដែលមានស្នាដៃឆ្នើមក្នុងវិស័យវិស្វកម្ម ដែលទទួលបាននូវគោរមងារវិស្វករកិត្តិយសជាន់ខ្ពស់ថ្នាក់ឧត្តុង្គឧត្តម វិស្វករកិត្តិយសជាន់ខ្ពស់ វិស្វករកិត្តិយស យុវវិស្វករឆ្នើមអាស៊ាន និងអបអរ សាទរចំពោះស្ថាប័នវិស្វកម្មប្រទេសឥណ្ឌូណេស៊ី ដែលនឹងទទួលទង់របស់អង្គការសហព័ន្ធវិស្វកម្មអាស៊ាន ទៅធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទសហព័ន្ធវិស្វកម្មអាស៊ានលើកទី៤១ ឆ្នាំ២០២៣៕
ដោយះ សំអាតនិងពិសិដ្ឋ






