សមត្ថកិច្ច ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានបញ្ជាក់ឲ្យដឹងថា ចាប់ពីថ្ងៃទី២៣ ខែមីនា តទៅ សមត្ថកិច្ច គ្រោងរៀបចំបិទជាបណ្តោះអាសន្ន នូវច្រកតំបន់ និងច្រករបៀងតូចៗចំនួនពីរសប្តាហ៍ តែបន្តរឹតបន្តឹងការត្រួតពិនិត្យរាល់ដំណើរចេញចូលនៃភ្ញៀវជាតិ និងបរទេស នៅច្រកអន្តរជាតិប៉ោយប៉ែត តែមួយវិញ ដើម្បីងាយស្រួលពិនិត្យតាមដានសុខភាពលើអ្នកចេញចូលកម្ពុជា ថៃ ខណៈស្ថានភាពជាទូទៅនាពេលចុងក្រោយនេះ ហាក់មានសភាពស្ងប់ស្ងាត់ជាងធម្មតា បន្ទាប់ពីមានករណីផ្ទុះឡើងនៃការឆ្លងវិរុស Covid 19។
គួររំលឹកថា ថ្មីៗនេះ កម្ពុជា បានផ្អាកផ្តល់ទិដ្ឋាការដល់ជនបរទេសមកពីប្រទេសទំាងចំនួន ៦ រួមមាន បារំាង អ៊ីតាលី អេស្បាញ អាល្លឺម៉ង់ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ព្រមទំាងដាក់ការតាមដានភ្ញៀវមកពីប្រទេសថៃ ផងដែរ៕






