ខេត្តកំពង់ស្ពឺ ៖ ក្រុមក្មេងទំនើង តែងតែបង្កការអុកឡុកក្នុងមូលដ្ឋានក្រុងច្បារមន និងស្រុកសំរោងទង កន្លងមកពេលនេះ ត្រូវបានកងកម្លាំងនគរបាល ធ្វើការឃាត់បង្រ្កាបបានជាបន្ដបន្ទាប់ ជាក់ស្តែងនាថៃ្ងទី១០ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ កំលាំងនគរបាលអធិការដ្ឋានស្រុកសំរោងទង ឃាត់បានចំនួន០២គ្រឿង នៅលើផ្លូវលេខ130 ស្ថិតក្នុងភូមិអំពិលផ្អែម ឃុំរលាំងចក ១- ម៉ាក MSX ពណ៍ក្រហម ពាក់ស្លាកលេខ 1GM-5797 ជារបស់ឈ្មោះ សៅ រដ្ឋា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិពេជ្រមុន្នី ឃុំពេជ្រមុន្នី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ទី២- ម៉ាក MSX ពណ៍ផ្កាឈូក គ្មានស្លាកលេខ ជារបស់ឈ្មោះ ស៊ុន តាក់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងប្រិយ៍ ឃុំសែនដី ស្រុកសំរោងទង បញ្ជូនមកអធិការដ្ឋាន ដើម្បីធ្វើកិច្ចសន្យាអប់រំ បញ្ឍប់សកម្មភាព។
នាថៃ្ងអាទិត្យទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ នៅចំណុចមុខសាលាខេត្តកំពង់ស្ពឺ កម្លាំងនគរបាលចរាចរណ៍បានឃាត់បានម៉ូតូ០១គ្រឿង ម៉ាក Exciter ពណ៌ក្រហម គ្មានផ្លាកលេខ បំពង់ស៊ីមាំងកែឆ្នៃខុសបច្ចេកទេសលាន់ឮខ្លាំង ជនសង្ស័យជាម្ចាស់ម៉ូតូ ដែលមានចរិកឫកពាថ្លៃជាងសំរាមបន្ដិច មិនព្រមសហការជាមួយសមត្ថកិច្ច ថែមទាំងគំរាមសមត្ថកិច្ចនគរបាលថា ប្រយ័ត្នអស់បុណ្យស័ក្កិនៅថៃ្ងក្រោយ ព្រោះតែចាប់ម៉ូតូរបស់គេ។
បច្ចុប្បន្ននគរបាលបានឃាត់ខ្លួន ព្រមទាំងម៉ូតូ យកមករក្សាទុកបណ្ដោះអាសន្ន រង់ចាំការអន្ដរាគមន៍ដើម្បីដោះលែង នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ៕ អ៊ុ ណូន






