(ខេត្តកំពង់ស្ពឺ,ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០)៖ក្រុមអ្នកញៀនល្បែង ស្រី ប្រុសចំនួន៦នាក់ ត្រូវបានកម្លាំងនគរបាលឃុំ ស្រុក ខេត្តសហការបង្ក្រាបខណៈដែលពួកគេកំពុងចំតិតគូថអ៊ុត ហើយកម្លាំងសមត្ថកិច្ចបង្ក្រាបតែម្តង កាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២ ០នៅក្នុងភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នគរបាលនិយាយថា កម្លាំងព្រហ្មទណ្ឌកំរិតស្រាលខេត្ដ សហការជាមួយអធិការ ដ្ឋាននគរបាលស្រុកសំរោងទង បានចុះបង្រ្កាបអ្នកញៀនល្បែងស៊ីសង(អាប៉ោង) នៅចំណុចផ្ទះរបស់ឈ្មោះ ជួប ចាន់ធឿន ភេទប្រុស អាយុ៣៣ឆ្នាំរស់នៅភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

នគរបាលបញ្ជាក់ថានៅក្នុងប្រតិបត្ដិការនេះសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៦ នាក់ ជាអ្នកលេង និងដកហូតសម្ភារៈវត្ថុតាងបានមេអាប៉ោងចំនួន៤ ម៉ូតូចំនួន ១គ្រឿងចាន២ ផ្ដិល១ និងប្រាក់ចំនួន ១៦៧.៣០០ រៀល ( ដប់ប្រាំមួយម៉ឺនប្រាំពីរពាន់បីរយរៀល ) ទូរស័ព្ទដៃចំនួន៣គ្រឿង កាបូបពណ៍ខ្មៅចំនួនមួយ ។

បច្ចុប្បន្ន មុខសញ្ញាល្បែងស៊ីសងទាំង៦នាក់នេះ ត្រូវបានជំនាញកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ដកំពង់ស្ពឺ ចាត់ការតាមនីតិវិធី ៕
ដោយ៖អ៊ុំ ណូន(កែសម្រួលដោយ មណ្ឌល កែវ)






