ប្រទេសថៃ ៖ កម្លាំងសមត្ថកិច្ចថៃចាប់ ឃាត់ខ្លួនជនសង្ស័យម្នាក់ជាពលករខ្មែរ បន្ទាប់ពីសម្លាប់ពលករខ្មែរដូចគ្នា កាលពីវេលាម៉ោង១១ ថ្ងៃទី២៩ ធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចមុខអគាររបស់កម្មករស្នាក់នៅចំការអំពៅ ស្ថិតក្នុងភូមិ១០ ឃុំវុាំងយិន ស្រុកវុាំងយិន ខេត្តស្រះកែវ ប្រទេសថៃ។
សមត្ថកិច្ចថៃបញ្ជាក់ថា ជនសង្ស័យឈ្មោះ ច័ន្ទ ប្រុស ភេទប្រុស អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ចំណែកជនរងគ្រោះមានឈ្មោះ ហូ សាំ ភេទប្រុស អាយុ២៣ឆ្នាំ ជាពលករកាប់អំពៅដូចគ្នា។
សមត្ថកិច្ចថៃបន្ថែមថា នៅមុនកើតហេតុជនរងគ្រោះអង្គុយហូបកាហ្វេនៅខាងមុខអគារស្នាក់នៅ ដោយគេផឹកក្នុងសភាពងងុយ
ដេក ព្រោះមានពេលខ្លះជនរងគ្រោះបានក្រាបដេកនៅលើតុ ឃើញសភាពបែបនេះ ជនសង្ស័យក៏មានឱកាស បានយកកាំបិតសំរាប់កាប់អំពៅ លបកាប់ចំកញ្ចឹងកពីចំហៀង បណ្ដាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែង បង្ករការភ្ញាក់ផ្អើលតែម្តង។ ក្រោយពីធ្វើសកម្មភាព ជនដៃដល់បានរត់គេចខ្លួន ដោយនាំយកទាំងកាំបិតនោះទៅជាមួយផង។ នៅពេលដែលក្រុមតម្រួតថៃបានចុះមកពិនិត្យ ព្រមទំាងបានដាក់ពង្រាយកម្លាំង ដើម្បីស្ទាក់ចាប់មុខសញ្ញាឃាតករ យកទៅផ្តន្ទាទោសតាមច្បាប់។
ប្រភពបន្ថែមថា ក្រោយពីការស្រាវជ្រាយយ៉ាងសកម្ម រហូតដល់ម៉ោង១១ថ្ងៃដដែល សមត្ថកិច្ចទើបធ្វើការឃាត់ខ្លួនជនសង្ស័យបាន ដោយនាំយកទៅសាកសួរ និងចង្អុលបង្ហាញទីតាំង ដែលគេបានយកកាំបិតទៅលាក់ទុក គឺនៅចម្ងាយពីកន្លែងកើតហេតុ ប្រមាណ១០០ម៉ែត្រ។
សមត្ថកិច្ចថៃបញ្ជាក់ទៀតថា ឃាតកររូបនេះបានសារភាពថា ករណីនេះគឺកើតឡើងដោយសារតែពួកគេទាំងពីរអ្នក គំនុំព្រោះពួកគេធ្លាប់មានទំនាស់ឈ្លោះប្រកែកគ្នា ជាច្រើនលើកច្រើនសារមកហើយ រហូតកើតហេតុនេះឡើង។ ហើយការរត់គេចខ្លួនកាលពីព្រឹកកើតហេតុនោះ រូបគេបានធ្វើដំណើរខុសផ្លូវ ដោយទិសដៅបំរ៉ុងទៅរកសាច់ញាតិ នៅឯស្រុកកាប៊ីនបុរី ក្នុងខេត្តច័ន្ទបុរី ដូច្នេះក៏ត្រូវវិលត្រឡប់មកកន្លែងកើតហេតុវិញ បំណងចូលទៅយកទូរស័ព្ទដើម្បីទាក់ទង តែចៃដន្យត្រូវតម្រួតថៃចាប់ខ្លួនបានតែម្តង។
ក្រោយពីចាប់ខ្លួនជនសង្ស័យជាឃាតករ ត្រូវកម្លាំងជំនាញសមត្ថកិច្ចថៃ បញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់។ ហើយសពរងគ្រោះត្រូវបានសមត្ថកិច្ច ប្រគល់ទៅអោយក្រុមគ្រួសារ ដើម្បីដឹកនាំយកទៅស្រុកកំណើតវិ ញក្នុងការរៀបចំធ្វើបុណ្យនៅស្រុកកំណើត៕ វណ្ណា








