ជនល្មើសរូបនេះ មានឈ្មោះ សុំ កញ្ចណាក់ ភេទប្រុស អាយុ២២ ឆ្នាំ មុខរបរជាអ្នករត់តុ។ ជនល្មើសរូបនេះបានសារថា រូបគេ និងបក្ខពួកបានក្លែងបន្លំ QR Code ភ្ជាប់ជាមួយសារលិខិតថ្លែង អំណរគុណ របស់សម្តេចធិបតី និងបានផ្ញើទៅ Group Telegram មួយដែលមានឈ្មោះថា «មូលធិនិកសាងហេដ្ឋា រចនាសម្ព័ន្ធតាមបណ្តោយព្រំដែន» ក្នុងគោលបំណងក្លែងបន្លំឱ្យប្រជាពលរដ្ឋ ផ្ញើថវិកាចូលមកគណនីរបស់ខ្លួន។ ជនសង្ស័យរបានសារភាពថាខ្លួន និងបក្ខពួកពិតជាបានក្លែងបន្លំកាត់ត QR Code និងផ្ញើចូលGroup Telegram ឆបោកប្រជាពលរដ្ឋ ឱ្យវេរប្រាក់ឱ្យខ្លួន និងបក្ខពួកពិតប្រាកដមែន៕






